មន្ត្រីនគរបាល​ម្នាក់ ត្រូវ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណបុក​ស្លាប់ភ្លាមៗ នៅនឹងកន្លែង

ខេត្តពោធិ៍សាត់៖ ហេតុ​កើតនៅវេលា​ម៉ោង ២០និង២៥នាទី​យប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ទល់មុខ​សាលា ស្រុក​បាកាន ក្នុងភូមិ​ក្រោល​ក្របី ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិសាត់។មន្ត្រីនគរបាល​ដែល​បាន​ស្លាប់ បាត់បង់​ជីវិត ដោយសារ​រថយន្តបុក មានឈ្មោះ រស់ រិ​ទ្ធ​សក្តិ ភេទ​ប្រុស អាយុ ៣០ ឆ្នាំ រស់នៅ​ក្នុងភូមិ កោះ​កែវ ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិសាត់ មុខរបរ​មន្ត្រីនគរបាល។

រថយន្ត​និង​ម៉ូតូ បានធ្វើ​ដំណើរ​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា បាន​បុក​ពេញទំហឹង​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ យ៉ាង​អ​ណោ​ច​អធម៌ ។ ចំណែក​រថយន្ត​មិន​ស្គាល់​ម៉ាក ក្រោយពី​បុក​ទៅលើ​ជនរងគ្រោះ​ហើយ បាន​បើក​គេចខ្លួនបាត់​ពី​កន្លែងកើតហេតុ​តែម្តង។ សព​ត្រូវបាន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត​បង្ក មិន​ស្គាល់​ម៉ាក​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ៕

35241387_466969260429358_7357634047289327616_n 35265786_466969193762698_8711214310841384960_n