ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈ លោកបណ្ឌិតសភាចារ្យ សុខ ទូច ជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី

20200121.21

រាជធានីភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា បានចេ ញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈ លោកបណ្ឌិតសភាចារ្យ សុខ ទូច ជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា មានឋា នៈស្មើរដ្ឋមន្ត្រី ។

ព្រះរាជក្រឹត្យថ្មី ស្តីពីការតែងតាំងលោកបណ្ឌិត សុខ ទូច ជាប្រធានរាជ ប ណ្ឌិ ត្យសភាកម្ពុជានេះ ក៏នាំឱ្យមានការងឿងឆ្ងល់ផ​ង​ដែ​រ ។ ងឿងឆ្ងល់ព្រោះថា បច្ចុប្បន្នលោកបណ្ឌិត សុខ ទូច កំពុងស្ថិតនៅក្នុងតំណែងជាប្រធានរាជ​បណ្ឌិត្យសភាកម្ពុជាស្រាប់ទៅហើយ ហេតុម្តេចត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាថ្មីបែបនេះ ?

លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា ព្រះរាជក្រឹត្យតែងតាំងជា​ថ្មីនេះមិនមានអ្វីថ្មីនោះឡើយ គឺគ្រាន់តែធ្វើឡើងឱ្យស្របតាមព្រះរាជក្រឹត្យ ស្តីពីការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា ទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាលកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ ។

ផ្អែកតាមខ្លឹមសារមាត្រា១៨ នៃព្រះរាជក្រឹត្យលេខ នស/រកត/១២១៩/១៩៦២ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីការបង្កើតរាជ​ប​ណ្ឌិ​ត្យសភាកម្ពុជា ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល មុខតំណែងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា គឺត្រូវតែងតាំងឡើងវិញ ហើយការតែងតាំងនេះត្រូវធ្វើឡើងយ៉ាងយូរមួយខែក្រោយពីការចូលជាធរមាននៃព្រះរាជក្រឹត្យខាងលើ ។

សូមបញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជា បានក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាលជាផ្លូវការ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ។ រា​ជ​ប​ណ្ឌិត្យសភាកម្ពុជា (រ.ប.ស.ក.) ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃទីស្តីការគណៈរដ្ឋមន្ត្រី និ​ង​ស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

យោងតាមព្រះរាជក្រឹត្យថ្មី រាជបណ្ឌិត្យសភាកម្ពុជា (រ.ប.ស.ក.) មានបេសកកម្មដឹកនាំគ្រប់គ្រង អភិវឌ្ឍការសិក្សាស្រា​វជ្រាវវិទ្យា​សា​ស្រ្ត បច្ចេកវិទ្យា បច្ចេកទេស បណ្តុះបណ្តាល និងអភិវឌ្ឍធនធានបញ្ញាញាណជាន់ខ្ពស់របស់ជាតិ។ រាជបណ្ឌិត្យសភាកម្ពុជា មានភារកិច្ចជាអាទិ៍៖

- គ្រប់គ្រង និងពង្រីកការស្រាវជ្រាវវិទ្យាសាស្រ្តលើគ្រប់វិស័យ

- ធ្វើកិច្ចសហប្រតិបត្តិការលើផ្នែកស្រាវជ្រាវជាមួយក្រសួង ស្ថាប័ន អង្គការជាតិ និងអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍនានា    ដែ​លមានគោលបំណងដូចគ្នា

- រៀបចំវេទិកាវិទ្យាសាស្រ្តលើគ្រប់វិស័យដើម្បីផ្តល់ធាតុចូលក្នុងការរួមចំណែកអភិវឌ្ឍប្រទេស

- បណ្តុះបណ្តាលដើម្បីអភិវឌ្ឍធនធានមនុស្សលើគ្រប់វិស័យ

- ប្រមូល ចងក្រង បោះពុម្ពផ្សាយ និងតម្កល់ឯកសារ ស្នាដៃស្រាវជ្រាវនិងរបកគំហើយនានា

- ប្រមូលផ្តុំកម្លាំងបញ្ញាញាណរបស់ជាតិនិងអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍប្រទេស

- លើកសំណើជូនគ្រឿងឥស្សរិយយសឬគោរមងារវិទ្យាសាស្រ្តដល់ឥស្សរជនឆ្នើមជាតិនិងអន្តរជាតិ

- អភិរក្សនិងអភិវឌ្ឍការប្រើប្រាស់ភាសានិងអក្សរខ្មែរប្រកបដោយនិរន្តរភាព ព្រមទាំងរក្សាបាននូវអត្តសញ្ញាណជាតិខ្មែរ

- ស្រាវជ្រាវ អភិរក្ស និងអភិវឌ្ឍធនធានធម្មជាតិនិងវប្បធម៌

- ចូលរួមចំណែកនិងធ្វើកិច្ចសហប្រតិបត្តិការក្នុងការការពារកម្មសិទ្ធិបញ្ញាខាងផ្នែកវិទ្យាសាស្រ្តគ្រប់វិស័យ

- ពិនិត្យ និងវាយតម្លៃស្នាដៃស្រាវជ្រាវវិទ្យាសាស្រ្តជាន់ខ្ពស់

- អនុវត្តភារកិច្ចផ្សេងៗទៀតដែលទីស្តីការគណៈរដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលប្រគល់ជូន៕

ព័ត៌មានលម្អិតសូមអានព្រះរាជក្រឹត្យទាំងស្រុង៖

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 106 នាក់

ម្សិលមិញ 671 នាក់

សរុប 1337525 នាក់