សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០ របស់កងយោធពលខេមរភូមិន្ទ

20200121.41

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជា​តិ​ បានអញ្ជើញបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០ របស់កងយោធពលខេមរភូមិន្ទ ។

ពិធីនេះ បានធ្វើឡើងនៅបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង​កា​រ​ពារជាតិ រួមទាំងថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ នាយរងសេនាធិការចម្រុះ មេបញ្ជាការប្រភេទទ័ព និងទ័ពជំនាញ មេ​បញ្ជាការ យោធភូមិភាគ តំបន់ប្រតិបត្តិការសឹករង និងកងរាជអាវុធងហត្ថរាជធានី-ខេត្ត ព្រមទាំងថ្នាក់ដឹកនាំស្ថាប័ននា​នា​ទូទាំងកងយោធពលខេមរភូមិន្ទ ៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 184 នាក់

ម្សិលមិញ 671 នាក់

សរុប 1337603 នាក់