ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ជំនួសឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ដែលតែងតាំងជានាយករង មន្ទីរប្រឆាំងគ្រឿងញៀន

20200130.9

ខេត្តកណ្ដាល ៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ម៉ៅ ភិរុណ អភិ​បាល​ខេត្តក​ណ្ដា​ល នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២​០​២​​០​​​នេះ បានអញ្ជើញជាអធិបតីក្នុង ពិធីប្រកាសផ្ទេរភារកិច្ច និងតែ​ងតាំ​ងមុខតំណែង ឧ​ត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ជំនួសឧត្តមសេ​នីយ៍​ទោ អ៊ាវ ចំរើន ដែលតែ​ង​តាំងជានាយករង មន្ទីរប្រឆាំងគ្រឿងញៀន ។

គួរជម្រាបថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០​២​​០កន្លងទៅ បានសម្រេចតែងតាំង លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការរងខេត្តកណ្ដាល ទៅជាស្នងការនគ​រ​​​បា​លខេត្ត ជំនួស​លោ​កឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ដែលត្រូវតែងតាំងជានាយករង មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្ន​ង​ការដ្ឋាននគរបាលជា​តិ​​​ ។

លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានកាន់ជាស្នងការនគរបាលខេត្តកណ្ដាល អស់រយៈពេលជាង១០ឆ្នាំមកហើយ ដែ​ល​​​​​បានស​ម្រេ​ចលទ្ធផលជាច្រើន នៅតាមមូលដ្ឋានក្នុងការរក្សាសន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ជា​ពិសេសប​ង្ក្រា​បប​ទ​​​ល្មើសផ្សេងៗនៅក្នុងខេត្ត ៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 989 នាក់

ម្សិលមិញ 1127 នាក់

សរុប 743095 នាក់