អ្នកជំងឺម្នាក់ដែលឆ្លងវីរុសកូរ៉ូណានៅខេត្ត Guizhou បានជាសះស្បើយ និងត្រឡប់ទៅផ្ទះវិញ

20200130.43

ប្រទេសចិន ៖ អ្នកជំងឺម្នាក់ដែលបានឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មី (Coronavirus ឬ 2019-nCoV) នៅក្នុងខេត្តគួយចូវ (G​u​​iz​hou) ភាគខាងត្បូងប្រទេសចិន ត្រូវបានក្រុមគ្រូពេទ្យព្យាបាលឲ្យបានជាសះស្បើយឡើងវិញ កាលពីថ្ងៃពុធម្សិលមិញនេះ ។ នេះ​បើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែ​​​មករា ឆ្នាំ២០២០ ។

 

លោក លី ហៃយ៉ាង (Li Haiyang) នាយកមន្ទីរពេទ្យសម្ព័ន្ធភាព នៃសាកលវិទ្យាល័យវេជ្ជសាស្ត្រគួយចូវ បានបញ្ចេញប័ណ្ណអបអរសា​ទ​​​រមួយ ទៅដល់អ្នកជម្ងឺនៅទីក្រុង គួ​យ​យ៉ាង (Guiyang) រូបនេះផងដែរ ប៉ុន្តែលោកមិនមែនជាអ្នកឆ្លងវីរុសកូរ៉ូណាដំបូង ដែល​ត្រូ​វបានក្រុមគ្រូពេទ្យចិន ព្យាបាលឲ្យបានជាសះស្បើយ និងអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះ​វិញនោះឡើ​យ​ ។

កាលពីថ្ងៃទី២៨ ខែមករាកន្លងទៅនេះ បុគ្គលិកពេទ្យចំនួន០៣នាក់ដែលត្រូវបានរកឃើញថា មានផ្ទុកវីរុសផ្លូវដង្ហើមថ្មី coro​na​v​​​i​r​us (2019-nCoV) ក្នុងតំណាក់កាលដំបូង​ៗ​ ត្រូវបានព្យាបាលឲ្យបានធូរស្រាល និងអាចចេញពីមន្ទីរពេទ្យវិញបាននៅក្នុងទី​ក្រុ​ង​​​​វ៉ូ​​ហាន (Wuhan) នៃខេត្តហ៊ូប៉ី (Hubei) តែម្តង ។ បន្ថែមពីនេះ កាលពីថ្ងៃទី២៧ ខែមក​រា​ ឆ្នាំ២០២០ អ្នកឆ្លងវីរុសកូរ៉ូណាម្នាក់ដំ​បូ​ងនៅក្នុងខេត្តជាំងស៊ី (Jiangxi) ក៏ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យផងដែរ ក្រោយអការៈបានធូរស្រាល ។ ខាងក្រោ​ម​នេះ​គឺជាតួលេខតាមបណ្តាប្រទេស, ទីក្រុង និងកោះជុំវិញពិភពលោក ដែលឆ្លងមេរោគកូរ៉ូណាប្រភេទថ្មី ៖

១. ប្រទេសចិន មានការឆ្លងចំនួន ៧,៧១១នាក់ ក្នុងនោះស្លាប់ ១៧០នាក់
២. ថៃ ១៤ករណី
៣. ទីក្រុងហុងកុង ០៨ករណី
៤. កោះតៃវ៉ាន់ ០៨ករណី
៥. ជប៉ុន ១១ករណី
៦. ទីក្រុងម៉ាកាវ ០៧ករណី
៧. ម៉ាឡេស៊ី ០៧ករណី
៨. សិង្ហបុរី ១០ករណី
៩.  អូស្ត្រាលី ០៦ករណី
១០. សហរដ្ឋអាមេរិក ០៥ករណី
១១. បារាំង ០៤ករណី
១២. កូរ៉េខាងត្បូង ០៤ករណី
១៣. កាណាដា ០៣ករណី
១៤. វៀតណាម ០២ករណី
១៥. កម្ពុជា ០១ករណី
១៦. អាល្លឺម៉ង់ ០៤ករណី
១៧. នេប៉ាល់ ០១ករណី
១៨. ស្រីលង្កា ០១ករណី
១៩. អេមីរ៉ាត់អារ៉ាប់រួម ០១ករណី

តួលេខខាងលើនេះគិតត្រឹមម៉ោង ៨ៈ៣០នាទីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 380 នាក់

ម្សិលមិញ 655 នាក់

សរុប 1274000 នាក់