សម្តេចតេជោ ហ៊ុន សែន ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីប្រជាពលរដ្ឋខ្មែររស់នៅ និងធ្វើការ នៅនៅក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង

20200203.33

ប្រទេសកូរ៉េខាងត្បូង ​ ៖ ពលរដ្ឋខ្មែររស់នៅ និងធ្វើការក្នុងប្រទេសកូរ៉េខាងត្បូង យ៉ាងច្រើនកុះករ បាននាំគ្នាទទួលស្វាគមន៍យ៉ា​ង​​​​​​កក់ក្តៅ និងដោយក្តីនឹករឭក ចំពោះវត្តមានអញ្ជើញដល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅ​​​​​​​​ឯសណ្ឋាគារ ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញដល់ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ដោយសុវត្ថិភាព នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ​២០​២​០​ នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិភពលោក ឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល ស្តីពីសន្តិភា​ព សន្តិសុខ និងការ​អ​ភិ​វឌ្ឍមនុស្ស។

ពិធីប្រជុំកំពូលនេះ គ្រោងប្រារព្ធធ្វើនៅរដ្ឋធានីសេអ៊ូល ពីថ្ងៃទី០៣-០៥ ខែកុម្ភៈ ឆ្នាំ២០២០ ហើយក្នុងឱកាសនេះដែរ សម្តេចតេ​ជោ​​​​នាយករដ្ឋមន្ត្រីនឹងជួបពិភាក្សាការងារជាមួយ លោក មូន ចេអ៉ីន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូង  និងនាយក​រ​ដ្ឋ​​​មន្រ្តី ព្រមទាំងមន្រ្តីសំខាន់ៗជាច្រើនរូបទៀត ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-កូរ៉េ ឲ្យកាន់តែល្អ​ប្រ​សើរឡើង។

សូមរំឭកថា ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉ខាងត្បូងលើកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក៏នឹ​ង​ជួ​បសំណេះសំណាលជាមួយ​សហគមន៍កម្ពុជា មានសិស្ស-និស្សិត និងពលករកម្ពុជា រាប់រយនាក់ ដែលកំពុង​រស់នៅ និងធ្វើការនៅ​ក្នុង​សាធារណរដ្ឋកូរ៉េផងដែរ។

មុនចេញដំណើរពីរាជធានីភ្នំពេញ នាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន សរសេរសារនៅលើហ្វេសប៊ុក នាព្រឹកនេះថា «កិច្ចប្រ​ជុំ​​​​​​​​​នេះក៏នឹងជួយជួយសម្រួលដល់ការរស់នៅ និងលក្ខណ្ឌការងាររបស់កូនក្មួយនៅកូរ៉េឲ្យបានល្អប្រសើរឡើងថែមទៀត» ៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1081 នាក់

ម្សិលមិញ 1127 នាក់

សរុប 743187 នាក់