សម្ដេចតេជោ ហ៊ុន សែន អ្វីគ្រប់យ៉ាងដែលកម្ពុជាសម្រេចបានកន្លងមកនេះ ទាំងការអភិវឌ្ឍ និងវិបុលភាព គឺជាផ្លែផ្កានៃសន្តិភាព

20200204.1

កូរ៉េខាងត្បូង ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា សន្តិភាពពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ដោយសារតែកម្ពុជា ជាប្រទេសដែលធ្លាប់ឆ្លងកាត់សង្គ្រាម និងវិបត្តិវិនា​ស​កម្មជាច្រើន។ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៃអង្គកា​រ​ស​​ហព័ន្ធសន្តិភាពសកល (UPF) ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស ដែលរៀបចំ​ឡើ​ងនៅសាធារណរដ្ឋកូរ៉េខាងត្បូង នា​​​​​​ព្រឹកថ្ងៃទី០៤ ខែកុម្ភៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបា នបញ្ជាក់ថា អ្វី​គ្រប់​យ៉ា​​ងដែលកម្ពុជាសម្រេចបានកន្លងមកនេះទាំងការអភិវឌ្ឍ និងវិបុលភាព គឺជាផ្លែផ្កានៃសន្តិភាព ។


សម្តេចបានបន្តទៀតថា ការបន្តរក្សាបាននូវសន្តិភាព គឺមិនអាចកាត់ផ្ដាច់បានពីការផ្ដល់ឱកាសស្មើគ្នា ជូនប្រជាជនគ្រប់រូបនូវផ្លែផ្កា នៃការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាអភិវឌ្ឍន៍ធនធានមនុស្សឲ្យក្លាយទៅជាធនធាន ដែលមានសក្តានុពលមិនចេះរីងស្ងួ​ត​​​។ ហើយចាប់តាំងពីកម្ពុជា ទទួលបាននូវសន្តិភាពពេញលេញទូទាំងប្រទេសក្នុងឆ្នាំ១៩៩៨មក រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្ដោត​យកចិត្តទុកដាក់ដល់ការអភិវឌ្ឍធនធានមនុស្ស ដោយចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពមួយ ក្នុងចំ​ណោ​ម​អាទិភាពចម្បងៗទាំងបួន។ ឈរលើមូលដ្ឋាននេះរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការកែទម្រង់ស៊ីជម្រៅលើវិសយអប់រំ សំដៅព​ង្រឹ​​​ងគុណភាព និងពង្រីកសេវាអប់រំ ដើម្បីទទួលបានធនធានមនុ​ស្សប្រកបដោយគុណភាព សម្រាប់គាំទ្រការសម្រេចចិត្តនៅច​ក្ខុ​វិសយរយៈពេលវែងរបស់កម្ពុជា។ រាជរដ្ឋាភិបាលនឹងបន្តចាត់ទុកវិសយអប់រំ ជាវិសយដែលមានអាទិភាពខ្ព​ស់​ ហើយនឹងបន្តប​ង្កើ​នថវិកាចំណាយជូនដល់វិសយនេះបន្ថែមទៀត ជាបន្តបន្ទាប់។ ថវិកាចំណាយនេះ គឺផ្ដោតទៅលើការសាងសង់សាលារៀន ដំ​ណើ​​​រការសាលារៀន ការពង្រឹងគុណភាពនៃការប្រឡងនៅគ្រប់កម្រិត ការពង្រឹងគុណភាពសាលារៀនជំនាន់ថ្មី ការពង្រឹងការសិ​ក្សា​ជំនាញបច្ចេកទេស នៅតាមវិទ្យាលយចំណេះទូទៅ និងប​ច្ចេកទេ​ស​​​ការស្រាវជ្រាវលើមុខវិជ្ជាវិទ្យាសាស្ត្រពិត បច្ចេកទេស វិស្វ​ក​ម្ម​ និងគណិតវិទ្យា និងផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិតក្រីក្រគ្រប់កម្រិត ។


សម្ដេចតេជោបានមានប្រសាសន៍បន្តទៀតថា រាជរដ្ឋាភិបាល នឹងបន្តពង្រឹង និងអភិវឌ្ឍន៍កម្រិតឧត្ដមសិក្សាឲ្យឆ្ពោះទៅរកការស្រា​វ​ជ្រាវ និងនាវានុវត្តដើម្បីពង្រឹងសមត្ថភាព និ​ង​ជំនាញរបស់ធនធានមនុស្សនៅកម្ពុជា ឲ្យសមស្របទៅនឹងបរិបទថ្មីនៃការអភិវឌ្ឍ ជាពិសេសការពង្រឹងសហគ្រិនភាព ក្នុងការរៀបចំម៉ូដែលធុរៈកិច្ចថ្មីៗ និងដើម្បីចា​ប់​យ​ក​​​កាលានុវត្តភាពពីបដិវត្តន៍ឧ​ស្សា​​​ហកម្មទី៤ និងសេដ្ឋកិច្ចឌីជីថលដែលកំពុងផុសផុលឡើង ៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1032 នាក់

ម្សិលមិញ 1127 នាក់

សរុប 743138 នាក់