រដ្ឋមន្ត្រីក្រសួងសុខាភិបាលជប៉ុនបាននិយាយនៅថ្ងៃពុធនេះថា អ្នកដំណើរយ៉ាងហោចណាស់ ១០ នាក់នៅលើនាវាទេសចរណ៍ ដាយមិនដ៍ ព្រីនសេស មានផ្ទុកវីរុសកូរ៉ូណាថ្មីនេះ

20200205.16

រដ្ឋមន្ត្រីក្រសួងសុខាភិបាលជប៉ុនបាននិយាយនៅថ្ងៃពុធនេះថា អ្នកដំណើរយ៉ាងហោចណាស់ ១០ នាក់នៅលើនាវាទេសចរណ៍មួយឈ្មោះ ដាយមិនដ៍ ព្រីនសេស (Diam​o​n​d​ Princess)ដែលចូលចតនៅកំពង់ផែយ៉ូកូហាម៉ា (Yokohama) បានធ្វើតេស្តរកឃើញថា​មា​ន​ផ្ទុកវីរុសកូរ៉ូណាថ្មីនេះ។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Chan​n​el N​ews Asia នៅព្រឹកថ្ងៃ ទី ០៥ ខែកុម្ភៈ ឆ្នាំ ២០​២​០ ។


លោក កាស៊ុណូបុ កាតូ (Katsunobu Kato) រដ្ឋមន្ត្រីសុខាភិបាលជប៉ុនបានឲ្យដឹងទៀតថា ក្រុមមន្ត្រីសុខាភិបាលបានចូលទៅក្នុ​ង​នាវាទេសចរណ៍នោះ ដើម្បីធ្វើតេស្តរកករ​ណី​ឆ្លងវីរុសកូរ៉ូណាថ្មី លើអ្នកដំណើរទាំងអស់ចំនួន ២,៥០០នាក់ និង ១,០០០នាក់ទៀតជា​សមាជិកក្រុមនាវិក។ជាលទ្ធផលរកឃើញថាមានមនុស្ស១០ នាក់មានវីរុសកូរ៉ូ​ណា​ថ្មី ហើយពេលនេះយើងបានបញ្ជូនពួកគេទៅអ​​​​ង្គការវេជ្ជសាស្រ្តដើម្បីតាមដានសុខភាព។


សូមបញ្ជាក់ថា ការចុះពិនិត្យសុខភាពលើអ្នកដំណើរទាំងអស់ ធ្វើឡើងក្រោយអ្នកដំណើរជាបុរសម្នាក់អាយុ ៨០ឆ្នាំមកពីហុងកុងត្រូវបានគេរឃើញថា បានឆ្លងវីរុសកូរ៉ូណាថ្មី​។​ យ៉ាងណាក៏ដោយ លោក កាស៊ុណូបុ កាតូ (Katsunobu Kato) រដ្ឋមន្រ្តីក្រសួងសុ​ខា​ភិ​បា​ល បានប្រាប់អ្នកយកព័ត៌មានថា ប្រទេសជប៉ុនក៏កំពុងត្រៀមពង្រីកវិសាលភាពនៃ​ការតាមដានវីរុសកូរ៉ូណាថ្មីរបស់ខ្លួនផង​ដែ​​រក្នុងការជួយសង្រ្គោះអ្នកដែលរកឃើញថាបានឆ្លងវីរុសនេះ ៕
ប្រភព៖ សារព័ត៌មាន Channel News Asia

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 971 នាក់

ម្សិលមិញ 1127 នាក់

សរុប 743077 នាក់