នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង បានរៀបចំពិធីលៀងសាយភោជន៍អាហារថ្ងៃត្រង់ការងារ ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន

20200205.19

កូរ៉េខាងត្បូង ៖ នៅវេលាថ្ងៃត្រង់ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ មុនពេលធ្វើដំណើរចាកចេញពីទីក្រុងសេអ៊ូល បន្តដំណើរទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន នាយករដ្ឋមន្រ្តី​កូ​​រ៉េ​ខាងត្បូង លោក ជុង សៃឃ្យូង (Chung Sye Kyun) បានរៀបចំពិធីលៀងសា​យ​ភោ​ជន៍ អាហារថ្ងៃត្រង់ការងារថ្នាក់ខ្ពស់បំផុតជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​ម​ន្រ្តី​នៃកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដែលបានចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ របស់អង្គការសហព័ន្ធសន្តិភាពសកល នៅទីក្រុងសេអ៊ូល ប្​រទេស​កូ​រ៉េខាងត្បូង ។ ក្នុងពិធីដ៏មានអត្ថន័យនេះ ក៏មានការចូលរួមពីឥស្សរជន ថ្នាក់ដឹកនាំជាន់ខ្ពស់ រដ្ឋាភិបាលកូរ៉េខាងត្បូង និងក​ម្ពុ​​​ជា ។

ថ្លែងសុន្ទរកថា ក្នុងពិធីលៀងសាយភោជន៍នោះ លោក ជុង សៃឃ្យូង បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុត ចំពោះវ​ត្ត​​​​មានដ៏ឧត្តុង្គឧត្តមបំផុត របស់សម្តេចតេ​ជោ​​​​នៅទីក្រុងសេអ៊ូល នាពេលនេះ ពិសេសការទទួលនូវការអញ្ជើញពីលោក ក្នុងការ​ពិ​សារភោជនីយ៍អាហារការងារថ្ងៃត្រង់នាពេលនេះ ។

លោកនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង បានមានប្រសាសន៍ថា កម្ពុជាគឺជាមិត្តដ៏គួរឲ្យទុកចិត្តបំផុតរបស់សាធារណរដ្ឋកូរ៉េ តាមរយៈនេះ​ទំនាក់ទំនង នៃប្រទេសទាំងពីរ កម្ពុជា-សា​​​​ធារណរដ្ឋកូរ៉េ មានការរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសចាប់​តាំ​ងតែពីប្រទេសបានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា កាលពីឆ្នាំ១៩៩៧ រហូតមក​ដ​ល់​​​បច្ចុប្បន្ន ។

ក្នុងនាមថ្នាក់ដឹកនាំកំពូលៗរបស់សាធារណរដ្ឋកូរ៉េ ប្រជាជនកូរ៉េ លោកបានថ្លែងអំណរយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះតួនាទី​យ៉ា​ងសកម្មបំផុតរបស់ សម្តេចតេជោនាយករ​ដ្ឋ​​​​មន្រ្តី នៅក្នុងទំនាក់ទំនងនៃប្រទេសទាំងទាំងពីរ ទាំងក្នុងទំនាក់ទំនងទ្វេភាគី ព​​​ហុភាគី និងបញ្ហាអន្តរជាតិ ពិសេសលោកសូមកោតសរសើរដោយស្មោះ ជូនចំពោះសម្តេច​តេ​​ជោនាយករដ្ឋមន្រ្តី ដែលបានបង្កើ​ត​​នូវគំនិតផ្តួចផ្តើមឲ្យមានកិច្ចប្រជុំកំពូលមេគង្គ សាធារណរដ្ឋកូរ៉េ។ ជាមួយគ្នានេះ លោកក៏បានកោតសរសើរចំពោះនយោបាយ​ដឹ​ក​នាំរ​ប​​​ស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងបណ្តាប្រទេសអាស៊ាន។

លោកនាយករដ្ឋមន្រ្តី ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនលើគ្រប់ផ្នែកទាំងអស់ នៃប្រទេសទាំងពីរ ហើយជា​មួយគ្នានេះ សាធារណរដ្ឋកូរ៉េ និងខិតខំធ្វើនូវអ្វី​​​​ៗគ្រប់បែបយ៉ាង ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាឲ្យកា​ន់​​​តែរីកចម្រើនខ្លាំងក្លាថែមទៀត។ នៅចំពោះមុខ សម្តេចតេជោនាយករដ្ឋមន្រ្តី លោក ជុង សៃ​​​​​​​​​​​ឃ្យូង មានប្រសាសន៍ថា សា​ធា​រ​ណ​រដ្ឋកូរ៉េ និងជួយដល់ប្រទេសកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឲ្យទទួលបាន នូវភាព​ជោ​គជ័យខ្ពង់​ខ្ពស់បំផុត ៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1041 នាក់

ម្សិលមិញ 1127 នាក់

សរុប 743147 នាក់