ប្រទេសចិន នឹងខាតបង់ការផលិតរថយន្ដ១លានគ្រឿង ខណៈរោងចក្រផលិតរថយន្ដជាច្រើន បង្ខំចិត្តបិទទ្វារ ដោយសារតែវីរុសកូរ៉ូណា

20200210.13

ប្រទេសចិន ៖ ក្រុមអ្នកជំនាញខាងឧស្សាហកម្មរថយន្ដ បានព្រមានថាចិន អាចនឹងខាតបង់ការផលិតរថយន្ដមួយលានគ្រឿង ខ​​​ណៈរោងចក្រផលិតរថយន្ដជាច្រើន នៅក្នុងប្រទេស បានបង្ខំចិត្តបិទទ្វារជាបណ្ដោះអាសន្ន ដោយសារតែការរីករាលដាលនៃវីរុ​ស​​​កូរ៉ូណា។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មានអន្តរជាតិ នៅថ្ងៃទី១០ ខែកុ​ម្ភៈ ឆ្នាំ២០២០ ។

បើតាមអ្នកជំនាញដូចជាលោក Michael Dunne  ដែលជានាយកក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកឧស្សាហកម្មរថយន្ដអាស៊ី ZoZo G​o​ ក្រុមហ៊ុនផលិតរថយន្ដជាច្រើន ដែលមាន រោងចក្រនៅក្នុងប្រទេសចិន បានឱ្យដឹងថា ពួកគេគ្រោងនឹងបើករោងចក្រឡើ​ង​​​វិ​ញ​ នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ ប៉ុន្តែមានក្រុមហ៊ុនខ្លះអាចនឹងបន្តបិទទ្វាររោងចក្ររបស់ខ្លួ​​ន ជាបណ្ដោះអាសន្នយូរជាងនេះក៏​ថា​ ស្របពេលការស្លាប់ និងការឆ្លងវីរុសដូចជាមិនទាន់មានភាពធូរស្រាលទាល់តែសោះ។

លោក Dunne បន្ថែមថា ការបិទទ្វាររោងចក្រ នៅក្នុងប្រទេសចិន ពីសំណាក់ក្រុមហ៊ុនផលិតរថយន្ដធំៗ អាចនឹងធ្វើឱ្យចិនខាត​ប​ង់ការផលិតរថយន្ដមួយលានគ្រឿង ហើ​យ​វា​​​អា​ច​នឹងកាន់តែធ្ងន់ធ្ងរជាងនេះទៅតាមរយៈ ពេលនៃការបិទរោងចក្រ។

គួរ​បញ្ជាក់ថា ទីក្រុង Wuhan នៃខេត្ត Hubei ត្រូវបានគេចាត់ទុកថាគឺជាមូលដ្ឋានមួយសម្រាប់ឧស្សាហកម្មរថយន្ដរបស់ចិន ដោ​យ​​​មានក្រុមហ៊ុនជាច្រើនកំពុងឈរជើង ដូ​ច​ជា​ Nissan, Kia, Peugeot, និង Honda។ ក្រុមហ៊ុន Nissan ផលិតរថយន្ដ១.៥លាន​គ្រឿ​ងក្នុងមួយឆ្នាំនៅក្នុងទីក្រុង Wuhan រីឯក្រុមហ៊ុន Honda ផលិតបាន ៧​០​០,​០​០​០​ ​គ្រឿង។ ក៏ប៉ុន្តែបច្ចុប្បន្ន ឧស្សហកម្មចិន កំ​ពុ​ងរងផលប៉ះពាល់យ៉ាងខ្លាំង ក្រោយក្រុមហ៊ុនផលិតរថយន្ដដូចជា Ford Nissan Toyota និង Honda ជាដើមប្រ​កា​ស​បិ​ទ​រោ​ង​​​​​​ចក្ររបស់ខ្លួនជាបណ្ដាអាសន្ន ដោយសារតែវីរុសកូរ៉ូណា ខណៈក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង Hyundai បានស​ម្រេ​ច​បិ​ទ​រោ​​​ងចក្រខ្លួន នៅក្នុងប្រទេសកូរ៉េខាងត្បូង ដោ​​​យសារតែកង្វះខាតគ្រឿងបន្លាស់ ដែលត្រូវការការផ្គត់ផ្គង់ជាចាំបាច់មកពីប្រទេ​ស​ចិន។

សូមជំរាបថា នៅចំពោះមុខការវាយលុកពីសំណាក់វីរុសកូរ៉ូណាប្រភេទថ្មី រោងចក្រជាច្រើននៅទូទាំងប្រទេសចិន បាននិងកំពុង​ប​ន្តបិទទ្វារនៅឡើយ ហើយអាចបន្តបែបនេះរ​ហូ​​តដល់ យ៉ាងហោចក៏សប្តាហ៍ក្រោយដែរ។ ខណៈចិនជាអ្នកដែលនាំចេញធំជាងគេ​ខាងផ្នែកវត្ថុធាតុដើម និងផលិតផល មិនទាន់សម្រេច ដែលត្រូវយកទៅប្រើប្រាស់ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ នៅជុំវិញពិភ​ព​លោ​កនោះ ការបន្តផ្អាកប្រតិបត្តិការរោងចក្រ នៅក្នុងប្រទេស ឧស្សាហកម្មដ៏ធំមួយនេះ កាន់តែយូរប៉ុនណា វានឹងជះផលអ​វិជ្ជ​មា​​​ន​កាន់តែអាក្រក់ទៅតាមនោះដែរ ដល់ប្រតិបត្តិការអាជីវកម្មនៅតាមប្រទេស ដទៃៗទៀត ជាពិសេសបណ្តាប្រទេសនៅតំ​ប​ន់​​​អាស៊ី ដែលពឹងផ្អែកខ្លាំងលើការផ្គត់ផ្គង់របស់របរទាំងនោះ​​​​​​​ពីចិន ៕

 

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1105 នាក់

ម្សិលមិញ 1127 នាក់

សរុប 743211 នាក់