ក្រសួងទេសចរណ៍ «អង្គរឈរជាងមួយពាន់ឆ្នាំ រង់ចាំភ្ញៀវមកទស្សនា មិនភ័យរឿងកូរ៉ូណា»

20200211.2

ខេត្តសៀមរាប ៖ លោក ទិត ចន្ថា រដ្ឋមន្រ្តីស្តីទីក្រសួងទេសចរណ៍ បានប្រកាសលើកទឹកចិត្តក្ដែងៗដល់ភាគីពាក់ព័ន្ធ ទាំងវិស័យរ​ដ្ឋ និងឯកជនរួមគ្នាបង្កើតព្រឹត្តិការណ៍​កម្សា​ន្តឱ្យបានច្រើន នៅតាមគោលដៅទេសចរណ៍នានា ដើម្បីជំរុញចលនាទេសចរផ្នៃក្នុ​ង​​​ឱ្យកាន់តែផុសផុល សំដៅលើកកម្ពស់វិស័យទេសចរណ៍ជាតិ ក្នុងដំណាក់កាល​ផ្ទុះការរី​ក​រាលដាលវីរុសកូរ៉ូណា ។

ការប្រកាសបែបនេះរបស់លោក ទិត ចន្ថា ធ្វើឡើងក្នុងកិច្ចប្រជុំការងារទេសចរណ៍ជាមួយផ្នែកឯកជនក្នុងវិស័យទេស​ចរណ៍ ជា​មួ​យលោក ទៀ សីហា អភិបាលខេត្តសៀមរា​ប​ ព្រមទាំងប្រតិបត្តិករទេសចរណ៍ វិស័យឯកជន តំណាងមន្ទីរ ស្ថាប័ន អង្គភាពពា​ក់​ព័ន្ធប្រមាណ ១៥០នាក់ នៅសាលាខេត្តសៀមរាប នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ។

លោកបានបញ្ជាក់ថា កម្ពុជានៅតែមានភ្ញៀវទេសចរអន្តរជាតិមកទស្សនា ប៉ុន្តែមានការថមថយខ្លះ ពិសេសគឺភ្ញៀវទេសចរចិន ដោ​យសារបញ្ហាផ្ទុះការរីករាលដាលវីរុសកូរ៉ូ​ណា​​​​​។ លោកបានថ្លែងយ៉ាងដូច្នេះថា «កម្ពុជាគ្មានករណីឆ្លងវីរុសកូរ៉ូណាទៀតនោះទេ។ នៅ​សៀមរាប-អង្គរ សកម្មភាពទេសចរនៅតែមានសកម្មភាពរស់រវើក ជាពិសេស​ភ្ញៀ​វ​ទេ​សចរអឺរ៉ុបនៅតែមានច្រើន តែមានកា​រ​ថ​មថយខ្លះ ពិសេសភ្ញៀវចិនមានការថមថយ ដោយសារប្រភពកំណើតរបស់គាត់មានបញ្ហា (វីរុសកូរ៉ូណា)»។

លោកបានបន្តថា មកដល់ពេលនេះ មិនទាន់មានដំណោះស្រាយជាក់លាក់ណាមួយសម្រាប់បញ្ហាធ្លាក់ចុះភ្ញៀវទេសចរ ក្នុងដំ​ណា​ក់​​​កាលផ្ទុះការរីក​រាលដាលវីរុស​កូរ៉ូណា​នេះនៅ​​ឡើយទេ ដោយលោកអះអាងថា បញ្ហានេះក្រសួងទេសចរណ៍មិនអាចធ្វើតែឯងបា​ន​​​ទេ​ គឺមានការពាក់ព័ន្ធនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនក្នុងវិស័យ​ទេ​ស​ច​រ​ណ៍នេះទៀតដែរ។ តែទោះជាយ៉ាងណា ក្រ​​​សួង-ស្ថាប័នពាក់ព័ន្ធ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល នឹងស្នើសុំទៅកាន់រាជរដ្ឋាភិបាល ដើម្បីទទួលបានដំណោះស្រា​យ​​​ជា​ក់លាក់​ណាមួយ ក្នុងដំណាក់កាលលំបាកនេះ។ លោកថា មានបញ្ហាមួយចំនួនដែលតម្រូវឱ្យភាគីពាក់ព័ន្ធរួមគ្នាដោះស្រាយ ដូច​ជា​​​បញ្ហាពន្ធដារ អគ្គិសនី ការប្រាក់នៅ​ធ​នា​គារជាដើម សំដៅសម្រួលមធ្យោបាយជូនក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ មូលដ្ឋានអា​ជី​វ​កម្មសេវាកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ជាដើម ដែលពួកគេកំពុងជួបប​ញ្ហា​ក្នុងការចំណាយច្រើន ខណៈចំណូលដែល​ផ្អែ​ក​លើការមកទស្សនា ការមកស្នាក់នៅ ឬការប្រើប្រាស់សេវាកម្មរបស់ភ្ញៀវទេសចរមានការធ្លាក់ចុះ, នេះបើតាមការឱ្យដឹងរប​ស់​​លោក ទិត ចន្ថា ។

រដ្ឋមន្ត្រីស្ដីទីក្រសួងទេសចរណ៍រូបនេះ បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងរដ្ឋ និងឯកជន ត្រូវរួមគ្នាបង្កើតព្រឹត្តិការណ៍ទេ​ស​ច​រ​ណ៍​នៅតាមគោលដៅទេសចរណ៍ឱ្យបានច្រើន ជំ​រុញចលនាទេសចរផ្ទៃក្នុង ទាំងប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិដែលកំពុងស្ថិតនៅ​​​កម្ពុជា គឺត្រូវដើរចេញទស្សនាឱ្យបានច្រើន។

ជាមួយគ្នានោះ ផ្នែកឯកជនក៏ត្រូវសម្រួល ឬបញ្ចុះតម្លៃលក់កញ្ចប់ទស្សនកិច្ចដល់ភ្ញៀវ ក៏ដូចជាការបញ្ចុះតម្លៃស្នាក់នៅសណ្ឋាគារ អា​ហារហូបចុក ការដឹកជញ្ជូន សេវាកម្មនា​នា​ជាដើម ដើម្បីលើកទឹកចិត្តឱ្យមានការធ្វើដំណើរទេសចរណ៍ផ្ទៃក្នុង ព្រោះកាលណា​មា​នសកម្មភាពទេសចរណ៍ច្រើន វាជួយសម្រាលការចំណាយនៅតាម​មូលដ្ឋាន​អាជីវក​ម្មទេសចរណ៍ ហើយជាសារសម្រាប់ផ្សព្វ​ផ្សា​យ​ទៅកាន់ទេសចរក្រៅប្រទេស ដែលជាការទាក់ទាញភ្ញៀវពីក្រៅប្រទេសឱ្យមកទស្សនាកម្ពុជាបន្ថែមទៀត។ រដ្ឋមន្ត្រីស្ដីទីក្រសួងទេ​​​​សចរណ៍បានសង្កត់ធ្ងន់ថា កម្ពុជានៅតែស្វាគមន៍វត្តមានទេសចរអន្តរជាតិគ្រប់គ្នា ដោយមិនមានការរើសអើងអ្វីទាំងអស់ ប៉ុ​ន្តែនៅតែមានការត្រួត​ពិនិត្យតាម​បច្ចេកទេសវេ​ជ្ជ​សាស្ត្រសុខាភិបាល និងសូមឱ្យមានការប្រុងប្រយ័ត្នទាំងអស់គ្នា។

ជាមួយគ្នានោះ លោក ទិត ចន្ថា បានរំលេចសារអំពាវនាវមួយឃ្លាថា «អង្គរឈរជាងមួយពាន់ឆ្នាំ រង់ចាំភ្ញៀវមកទស្សនា មិនភ័យរឿងកូរ៉ូណា» ៕

 

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1563 នាក់

ម្សិលមិញ 991 នាក់

សរុប 679255 នាក់