ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់យោធភូមិភាគទី៥ ដែលពេញមួយឆ្នាំ២០១៩ កន្លងទៅនេះ

20200211.3

ភ្នំពេញ៖ ក្នុងពិធីបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ឆ្នាំ២០១៩ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោ​ធា​ សន្តិសុខ ឆ្នាំ​​​២០២០ របស់យោធភូមិភាគទី៥ នៅ​ទី​១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកង​យោ​ធពលខេរមភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់យោធភូ​មិ​ភាគទី៥ ដែលពេញមួយឆ្នាំ២០១៩ កន្លងទៅនេះ។

លោកបានលើកឡើងថា រយៈពេលកន្លងទៅនេះ យោធភូមិភាគទី៥ បានយកចិត្តទុកដាក់បំពេញភារកិច្ចប្រកបដោយការទ​ទួ​ល​ខុសត្រូវខ្ពស់ ក្នុងការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ការធានានូវសន្តិភាព, ស្ថិរភាព, សន្តិសុខ និងស​ណ្តា​ប់​ធ្នា​​​ប់សាធារណៈបានល្អប្រសើរ និងការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ ក៏ដូចជាការចូលរួមចំណែកក្នុងការអនុវត្តផែ​ន​ការកែទម្រង់កងយោធពលខេមរភូមិន្ទ ដែលកំពុងដំណើរការ។

លោកបានបន្តថា សមិទ្ធផលការងារទាំងនេះ ស្តែងឱ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយពលិកម្ម និងការប្តេជ្ញាចិត្តរប​ស់​​​មេបញ្ជាការ មេបញ្ជាការរងគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទូទាំងយោធភូមិភាគទី៥ ហើយក៏​អា​ចនិយាយបានថា ជាផ្លែផ្កានៃសាមគ្គីភាព និងឯកភាពផ្ទៃក្នុងល្អ ដែលថ្នាក់ដឹកនាំ និងយោធិនទូទាំងយោធភូមិភាគទី៥ បា​ន​​​ខិតខំរួបរួមគ្នាសម្រេចបានក្នុងរយៈកាលកន្លងមកនេះ ហើយសង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំ ព្រមទាំងយោធិនទូទាំ​ង​យោ​ធ​​​ភូមិភាគទី៥ នឹងបន្តប្រកាន់ខ្ជាប់នូវស្មារតី និងគោលការណ៍ទាំងនេះ ដើម្បីធានាបាននូវនិរន្តរភាពការងារ និងការរីក​ច​ម្រើ​ន​​​របស់យោធភូមិភាគបន្តទៅមុខទៀត ។

មេបញ្ជាការកងទ័ពជើងគោក បានគាំទ្រ និងជំរុញឱ្យបន្តកិច្ចខិតខំប្រឹងប្រែង ដោយប្រកាន់យកការសម្រេចចិត្តច្បាស់​លាស់ និ​ង​ប្រុងប្រយ័ត្ន ជាមួយនឹងការគិតគូរពិចារណាគ្រប់ជ្រុងជ្រោយ ក្នុងការបំពេញតួនាទី និងភារកិច្ចក្នុងនាមកងយោធខេមរភូ​មិ​ន្ទ ស្របតាមរដ្ឋធម្មនុញ្ញ, ច្បាប់ និងនយោបាយការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រេចបានសមិទ្ធិផលកាន់តែល្អ​ប្រ​សើរជូនជាតិ ប្រជាជន និងមាតុភូមិយើង ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1492 នាក់

ម្សិលមិញ 991 នាក់

សរុប 679184 នាក់