ក្រុមហ៊ុនដ៏ធំរបស់ចិន Alibaba ប្រកាសផ្តល់កម្ចី២.៨៦ពាន់លានដុល្លារ សម្រាប់បណ្តាក្រុមហ៊ុនដែលរងគ្រោះ ដោយសារបញ្ហាវីរុសកូរ៉ូណាថ្មី

20200211.5

ប្រទេសចិន ៖ Alibaba Group Holdings ជាក្រុមហ៊ុនដ៏ធំបំផុតមួយរបស់ចិន បានប្រកាសថា ខ្លួននឹងផ្តល់កម្ចីទំហំ ២០​ពា​ន់​លា​ន​​​​​​យ័ន ស្មើនឹង២.៨៦ពាន់លានដុល្លារអា​មេ​​រិក សម្រាប់បណ្តាក្រុមហ៊ុននានានៅក្នុងប្រទេសចិន ជាពិសេសក្រុមហ៊ុននៅខេត្ត Hu​b​​ei តែម្តង នៅចំពោះមុខការរីករាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCo V ) ។​ នេះបើតាមការដកស្រង់ការផ្សាយចេញពី សា​រ​ព័ត៌មាន CNA នៅថ្ងៃច័ន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ។

ក្នុងនោះ ប្រាក់កម្ចី១០ពាន់លានយ័ន នឹងត្រូវផ្តល់ឲ្យផ្តាច់មុខសម្រាប់ក្រុមហ៊ុនទាំងឡាយ ដែលស្ថិតក្នុងខេត្ត Hubei ជាទីរងគ្រោះ​ខ្លាំងជាងគេ ដោយសារការវាយលុក ពីវីរុ​ស​កូរ៉ូណាថ្មី ។ ក្រុមហ៊ុននានានៅទីនោះ នឹងទទួលបានការផ្តល់កម្ចីរយៈពេលមួយឆ្នាំ ដោយគិតអត្រាការប្រាក់សូន្យសម្រាប់កំឡុងពេល៣ខែដំបូង ខណៈអត្រាការប្រាក់ ស​ម្រា​ប់៩ខែទៀត នឹងទទួលបានការប​ញ្ចុះ​ថ្លៃ ២០ភាគរយ ។

ចំណែកឯ ប្រាក់កម្ចី១០ពាន់លានយ័នទៀត នឹងត្រូវផ្តល់ឲ្យក្រុមហ៊ុននៅតាមតំបន់ដទៃទៀត ដែលមានរយៈពេលមួយឆ្នាំដូចគ្នា ប៉ុ​ន្តែពុំមាន ការគិតអត្រាការប្រាក់សូន្យភា​គ​រ​យ សម្រាប់៣ខែដំបូង ដូចទៅនឹងបណ្តាក្រុមហ៊ុននៅខេត្ត Hubei ឡើយ ។ ក្រុមហ៊ុ​ន​ Alibaba ក៏បាន រៀបចំកញ្ចប់មូលនិធិទំហំ១ពាន់លានយ័នចំនួនពីរ ដើម្បីផ្តល់ការ​ជួ​យ​ជ្រោមជ្រែងដល់ភោជនីយដ្ឋាន ក្រុមហ៊ុ​ន​ដឹកជញ្ជូន ព្រមទាំងក្រុមហ៊ុនបណ្តាញផ្គត់ផ្គង់នៅទូទាំងប្រទេសចិនផងដែរ ។

គួរជម្រាបថា នាថ្ងៃច័ន្ទនេះ ក្រុមហ៊ុននិងរោងចក្រនៅក្នុងប្រទេសចិន បានចាប់ផ្តើមបើកទ្វារដំណើរការឡើងវិញជាបណ្តើរៗហើ​យ​ ប៉ុន្តែមិនទាន់ពេញលេញដូចដើមនៅឡើ​យ​​ទេ ក្រោយពីបានផ្អាករហូតមកចាប់តាំងពីមុនបុណ្យចូលឆ្នាំចិន ចំពេលដែលវីរុស​កូ​រ៉ូណាថ្មី បានចាប់ផ្តើមវាយលុកយ៉ាងខ្លាំងក្លា។ អាជ្ញាធរចិនបានស្នើឲ្យធនាគារបន្ទាបអ​ត្រាការប្រាក់ ហើយផ្តល់ឥណទានដល់ប​ណ្តា​ក្រុមហ៊ុនដែលរងគ្រោះ ដោយសារបញ្ហានៃការរីករាលដាលវីរុសកូរ៉ូណា ៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1210 នាក់

ម្សិលមិញ 696 នាក់

សរុប 889353 នាក់