មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ច្រានចោលនូវសេចក្តីថ្លែងការណ៍មួយរបស់អង្គការសង្គមស៊ីវិលមួយចំនួន ដែលចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជាខ្វះឆន្ទៈក្នុងការធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល

20200211.7

រាជធានីភ្នំពេញ ៖ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានច្រានចោលនូវសេចក្តីថ្លែងការណ៍មួយរបស់អង្គការសង្គមស៊ីវិល​មួ​​យចំនួន ដែលចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជាខ្វះឆន្ទៈក្នុងការធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ហើយទាមទារឱ្យរាជរដ្ឋាភិបាល និរា​ក​រ​ណ៍លើច្បាប់ដែលចូលជាធរមានមួយនោះ​​​។

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបនេះ បានចាត់ទុកថា សេចក្តីថ្លែងការណ៍របស់សង្គមស៊ីវិលមួយចំនួននោះ គឺធ្វើឡើងក្រោមហេ​តុ​ផលនយោបាយ ប្រាស់ចាកពីគោលការណ៍ច្បាប់ និងខុសពីការពិតក្នុងការពិភាក្សាគ្នា និងមានចេតនាដាក់សម្ពាធលើរាជរដ្ឋា​ភិ​បាល ក្នុងគោលបំណងអាក្រក់ណាមួយ ។

ប្រតិកម្មរបស់មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់ពីសមាគម និងអង្គការសង្គមស៊ីវិលប្រមាណ ១០០ នៅកម្ពុជា បា​នចេញសេចក្តីថ្លែងការណ៍មួយ ចោទប្រ​កា​ន់​ថា រាជរដ្ឋាភិបាលកម្ពុជាខ្វះឆន្ទៈក្នុងការធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និ​ង​​អង្គការមិនមែនរដ្ឋាភិបាល ហើយទាមទារឱ្យរាជរដ្ឋាភិបាល និរាករណ៍លើច្បាប់នេះ។ សេ​ច​ក្តី​​​​ថ្លែងការណ៍របស់ សមាគម និងអ​ង្គ​​​ការសង្គមស៊ីវិលទាំងនោះ បានលើកឡើងថា ច្បាប់នេះមិនមានភាពចាំបាច់ ហើយធ្វើឡើងដើម្បីរឹតត្បិតសេរីភាពក្នុងកា​រ​ជួប​ជុំ​​​របស់ស​ង្គម​​ស៊ីវិល។

សេចក្តីថ្លែងការណ៍របស់ ក្រុមសមាគម និងអង្គការសង្គមស៊ីវិលនេះ បានធ្វើឡើងបន្ទាប់ពី ក្រសួងមហាផ្ទៃ និងសមាគម អ​ង្គកា​រ​​​សង្គមស៊ីវិល បានជួបប្រជុំពិគ្រោះយោបល់លើកទី៤ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដើម្បីពិភាក្សាទៅលើសំណើសុំធ្វើវិសោ​ធន៍កម្មច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ បើតាម លោក ប៊ុន ហុន ក្នុងកិច្ចពិភាក្សានោះ អង្គការសង្គមស៊ី​វិ​ល​​​មានការខ្វែងគំនិតគ្នានៅក្នុងផ្ទៃក្នុងរបស់គាត់ ដោយបានពិភាក្សាអំពីវិសោធនកម្មបន្ថែមពីលើកមុន បានត្រឹ​ម​តែ​៣​មា​ត្រា​​​ទៀតប៉ុ​ណ្ណោះ​ ព្រោះថា ពួកគាត់នៅមិនទាន់យល់ពីខ្លឹមសារនៃមាត្រាដែលពួកគាត់ចង់ធ្វើវិសោធនកម្ម ឬទា​ម​ទា​រ​ឱ្យ​លុ​ប​ចោ​​​លនោះទេ ។

លោក ប៊ុន ហុន បានបញ្ជាក់បែបនេះថា៖ «ពួកគាត់ធ្វើសេចក្តីថ្លែងការណ៍នេះ ទី១៖ ខុសពីការពិតទាំងស្រុង ខ្ញុំក្នុងនាមជាប្រ​ធា​ន​ក្រុមការងារ របស់រាជរដ្ឋាភិបាល នៅក្នុង​កា​រសម្របសម្រួលដោះស្រាយ សំណើ និងសំណូមអង្គការសង្គមស៊ីវិល ហើយដឹកនាំកិច្ចប្រជុំនេះ សូមបដិសេធនូវសេចក្តីថ្លែងការណ៍នេះទាំងស្រុង ដែលសេចក្តីថ្លែងកា​រ​ណ៍នេះ ខុសពីអ្វីដែលជាការពិត ដែលយើងបានធ្វើ​កិច្ចការជាមួយគ្នា ហើយសេចក្តីថ្លែងការណ៍នេះ ជាសេចក្តីថ្លែងការណ៍មួយធ្វើឡើងក្រោមហេតុផលនយោបាយទាំ​ងស្រុ​ង​ ហើ​យ​ក្នុងគោលដៅដាក់សម្ពាធមករាជរដ្ឋាភិបាល និងក្នុងគោលបំណងអាក្រក់ណាមួយ»។

បើតាម ប៊ុន ហុន ការដែលពួកគាត់ចោទរាជរដ្ឋាភិបាលថា «គ្មានឆន្ទៈក្នុងការធ្វើវិសោធនកម្ម» គឺមិនត្រឹមត្រូវទេ ព្រោះថាបើរ​ដ្ឋា​​​ភិបាលពិតជាគ្មានឆន្ទៈក្នុងការធ្វើវិសោធន៍ក​ម្មច្បាប់សមាគមមែននោះ រាជរដ្ឋាភិបាលក៏មិនឱ្យមកជជែកពិភាក្សាស្តាប់សំ​ណូ​មពររបស់សង្គមស៊ីបែបនេះទេ ហើយរាជរដ្ឋាភិបាលបានពន្យល់អំពីផ្លូវច្បាប់ឱ្យគាត់យល់ដឹ​ង​។

លោកបានបញ្ជាក់បន្ថែមថា ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ ធ្វើឡើងដោយផ្អែកតាមរដ្ឋធម្មនុញ្ញ មិន​អា​ចធ្វើនិរាករណ៍ដោយបំពានលើរដ្ឋធម្មនុញ្ញទេ។ ម្យ៉ា​ងវិញទៀត រាជរដ្ឋាភិបាលកម្ពុជាគ្មានសិទ្ធិនឹងការសម្រេចធ្វើនិរាករណ៍ច្បា​ប់​​​នេះដោយឯកឯងទេ ដោយសារតែជាការបំពានលើរដ្ឋធម្មនុញ្ញ និងអំណាចនិតិប្បញ្ញត្តិ។ ទោះ​ជាយ៉ាងនេះក្តី ក្រុមការងាររាជរ​ដ្ឋា​ភិបាល នៅតែបន្តសហការជាមួយអង្គការសង្គមស៊ីវិល ព្រោះរាជរដ្ឋាភិបាលតែងតែចាត់ទុកថា អង្គការសង្គមស៊ីវិលជាដៃគូល្អ​ស​​​​ម្រាប់ការចូលរួមអភិវឌ្ឍសង្គម ៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1513 នាក់

ម្សិលមិញ 991 នាក់

សរុប 679205 នាក់