អ្នកជំងឺវីរុសខូវីដ-១៩ (វីរុសកូរ៉ូណាប្រភេទថ្មី ឬ Covid-19) សរុប ៤,៧៤០នាក់ហើយ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ក្រោយទទួលការព្យាបាលរហូតដល់ជាសះស្បើយ

20200212.5

ប្រទេសចិន ៖ អាជ្ញាធរសុខាភិបាលចិននាថ្ងៃពុធនេះបានប្រកាសថា អ្នកជំងឺវីរុសខូវីដ-១៩ (វីរុសកូរ៉ូណាប្រភេទថ្មី ឬ Covid-19) ស​​​រុប ៤,៧៤០នាក់ហើយ ត្រូវបានអនុ​ញ្ញា​ត​ឲ្យចេញពីមន្ទីរពេទ្យ ក្រោយទទួលការព្យាបាលរហូតដល់ជាសះស្បើយ ។ នេះបើតាមការ​ចេ​ញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ​២០​​២០ ។

យោងតាមរបាយការណ៍ប្រចាំថ្ងៃ របស់គណៈកម្មការជាតិសុខាភិបាលនៃប្រទេសចិន កាលពីថ្ងៃអង្គារម្សិលមិញនេះអ្នកជំងឺសរុប ៧​៤​​៤នាក់ទៀតបានចាកចេញពីមន្ទីរពេទ្យ ដោ​យក្នុងនោះ ៤១៧នាក់នៅខេត្តហ៊ូប៉ី (Hubei) និងក្រុងវ៉ូហាន (Wuhan)។ ជាមួយគ្នា​នេះ តួលេខអ្នកស្លាប់សរុបបានកើនដល់ ១,១១៣នាក់ និងករណីឆ្លងបានឡើងដ​ល់​ ៤៤,៦៥៣ករណីគិតនៅទូទាំងខេត្ត និង​តំ​បន់ស្វយ័តចំនួន៣១របស់ចិន (មិនរាប់ហុងកុង ម៉ាកាវ និងតៃវ៉ាន់) ។

គួរជម្រាបថា កាលពីអង្គារម្សិលមិញមានករណីឆ្លងថ្មីមានចំនួន២,០១៥ករណី និងករណីអ្នកបាត់បង់ជីវិតថ្មីមានចំនួន ៩៧​ករ​ណី​ ហើយក្នុងនោះអ្នកស្លាប់ ៩៤នាក់នៅខេត្ត H​u​b​ei និង 0៣នាក់ទៀតគឺនៅខេត្ត ហេណាន (Henan), ហ៊ូណាន (Hunan) និង​ទី​ក្រុង ឆុងឈីង (Chongqing) ៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1177 នាក់

ម្សិលមិញ 696 នាក់

សរុប 889320 នាក់