ក្រសួងព័ត៌មាន បានរៀបចំសិក្ខាសាលាស្ដីពី «ការផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌» ដល់អ្នកសារព័ត៌មាន ដែលកំពុងបម្រើការងារផ្នែកព័ត៌មាន នៅក្នុងប្រទេសកម្ពុជា

20200212.6

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រសួងព័ត៌មាន បានរៀបចំសិក្ខាសាលា ស្ដីពី «ការផ្សាយព័ត៌មានប្រកប​ដោ​យ​វិជ្ជាជីវៈ និងក្រមសីលធម៌» ដល់បណ្តាអ្ន​ក​សារព័ត៌មាន ដែលកំពុងបម្រើការងារផ្នែកព័ត៌មាន នៅក្នុងប្រទេសកម្ពុជា។

សិក្ខាសាលានេះ ត្រូវបានរៀបចំធ្វើឡើងនៅសាលប្រជុំសត្យា នៃទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ ក្រោមវត្តមានលោក ផុស សុវណ្ណ អគ្គនាយកសោតទស្សន៍ នៃក្រ​សួ​​​ងព័ត៌មាន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់អ្នកសារព័ត៌មានយ៉ាងច្រើន​ផ​ង​ដែរ ។

មូលហេតុនៃការបើកសិក្ខាសាលា ស្ដីពី «ការផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ» និងក្រមសីលធម៌ ដើម្បីបញ្ជ្រាបចំណេះដឹងដល់អ្នកសារព័ត៌មាន សំដៅដល់ការធានាផ្សព្វ​ផ្សា​យព័ត៌មានប្រកបដោយវិជ្ជាជីវៈ ចៀសវាងផ្សព្វផ្សាយព័ត៌មានមិនពិត ដែលមានលក្ខណៈញុះញង់ បង្កាច់បង្ខូច បំប៉ោងស្ថានការណ៍ ឬព្រឹត្តិការណ៍ណាមួយនាំ​ឱ្យសាធា​រ​ណៈ​ជនមានការភាន់ច្រឡំ ។

បច្ចុប្បន្ននេះ គេតែងតែសង្កេតឃើញថា មានអ្នកសារព័ត៌មានមួយចំនួនតូច បានផ្សព្វផ្សាយនូវព័ត៌មានមិនពិត ខ្វះប្រភព គ្មា​នវិជ្ជាជីវៈ ដែលធ្វើឱ្យសាធារណជនមានការភ័ន្តច្រឡំ ចំពោះព័ត៌មានទាំងនេះ រហូតមានសាធារណជនខ្លះ ខឹងសម្បារចំពោះថ្នា​ក់ដឹកនាំ ព្រោះតែព័ត៌មានក្លែងក្លាយ គ្មានវិជ្ជាជីវៈ របស់អ្នកសារព័ត៌មានមួយចំនួនតូចជាដើម ។​

មិនតែប៉ុណ្ណោះ យុវជនខ្មែរបច្ចុប្បន្ននេះ មានការបារម្ភពីផលប៉ះពាល់ដល់សង្គមដោយសារព័ត៌មានមិនពិត អាចជះឥទ្ធិពលអា​ក្រក់ដល់សង្គម ក៏ដូចជាការគិតគូររបស់ប្រជាពលរដ្ឋ ខណៈដែលបណ្តាញទំនាក់ទំនងសង្គម កំពុងមានប្រជាប្រិយ៍ភាពទៅកាន់ប្រជាពលរដ្ឋកម្ពុជា ។

សព្វថ្ងៃនេះ សារព័ត៌មានមិនពិតដែលគ្មានវិជ្ជាជីវៈ បាននឹងកំពុងកើតមានច្រើនឡើង ស្របពេលដែលប្រជាជនកម្ពុជាភាគ ច្រើ​នលែងសូវមានទម្លាប់ក្នុងការស្តាប់វិទ្យុ ឬទូរទ​ស្សន៍ ។ ការរីករាលដាលនៃការសរសេរព័ត៌មានមិនពិតនេះ អាចមកពីការគិត​រ​ប​ស់ប្រជាពលរដ្ឋកម្ពុជា នៅខ្សោយពុំសូវបានពិនិត្យច្បាស់លាស់ ពីប្រភពព័ត៌មានណាដែលអាចទុកចិត្តបាន និងចេះតែចែ​ករំ​លែ​កតៗគ្នា ពីមួយទៅមួយ ។ ចំពោះការចែករំលែកព័ត៌មានមិនពិតនេះ នៅតាមបណ្តាញសង្គមបានបង្កើតបញ្ហាបន្ថែមដល់ស​ង្គ​​​ម និងប៉ះពាល់ដល់ការគិតរបស់ប្រជាពលរដ្ឋជាខ្លាំង ។ ព័ត៌មានមិនពិត កំពុងធ្វើឱ្យបរិយាកាសសង្គម ក្នុងបណ្តាញសង្គមនៅ​ក​ម្ពុជា មានភាពច្របូកច្របល់ជាខ្លាំង ដែលធ្វើឱ្យអ្នកប្រើប្រាស់ពិបាកទុ​ក​ចិ​ត្ត និងព្រួយបារម្ភចំពោះព័ត៌មានទាំងនេះ អាចជះឥទ្ធិពលមិនល្អដល់សង្គម ក៏ដូចជាក្រុមគ្រួសាររបស់អ្នកដែលព័ត៌មានមិនពិត ។

បច្ចុប្បន្ន មានការចែករំលែកព័ត៌មានមិនពិតនេះមានកាន់តែច្រើនក្នុងបណ្តាញសង្គម ដែលធ្វើឱ្យប្រជាជនទទួលបានព័ត៌​មា​ន​​ខុស ហើយវាការតែខុស ច្រើនបន្ថែមទៀត នៅ​ពេ​លដែលព័ត៌មាននោះត្រូវបានចែកចាយបន្ត។ ផលវិបាកដែលកើ​ត​​ពីព័​ត៌មា​ន​មិនពិតនេះ គឺអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ អ្នកដែលត្រូវបានសារព័ត៌មានទាំងនោះវាយប្រ​ហា​រ ក៏ដូចជាអ្នកដែ​លទទួលរឿងនេះ​ ជាប្រភពនៃឯកសារខ្លួនផងដែរ។

ដូច្នេះ ព័ត៌មានដែលអាចទុកចិត្តបាន គឺជាព័ត៌មានដែលបានផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មាន អាជីពមានវិជ្ជាជីវៈត្រឹមត្រូវ ពិ​​​តប្រាកដ ៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1582 នាក់

ម្សិលមិញ 991 នាក់

សរុប 679274 នាក់