ចំការអំពៅ ៨៣ហិកតារបស់ក្រុមហ៊ុន សុផាតសំណាង ត្រូវអគ្គីភ័យលេបត្របាក់ សង្ស័យមានអ្នកលួចដុត

20200212.7

ខេត្តស្វាយរៀង ៖ យ៉ាងណោចណាស់ចំការអំពៅ ៨៣ហិកតារបស់ក្រុមហ៊ុន សុផាតសំណាង ត្រូវអគ្គិភ័យលេបត្របាក់ សង្ស័យមានអ្នកលួចដុត។ ករណីនេះបានកើតឡើងកាលវេលាម៉ោង៦ៈ៣០នាទីនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ រ​ហូ​ត​ដល់ម៉ោង ៩ៈ៥៥​នាទី​យ​ប់​​​​ទើបភ្លើងរលត់ទៅវិញ ។

លោក ថាច់ រតនា ប្រធានមន្ទីរកសិករកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានឲ្យដឹងថា ករណីភ្លើងឆេះចំការអំពៅរប​ស់​ក្រុមហ៊ុន សុផាតសំណាង អស់ចំនួន ៨៣​ហិ​កតានេះ ស្ថិតនៅភូមិបាត់ថង់ ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ច​ន្លោះ​ពីបង្គោល១៥៣ ទៅបង្គោល១៥៤ ឃ្លាតពីខ្សែបន្ទាត់ព្រំដែនប្រហែល ១៨០០ម៉ែត្រ ។​ លោកប្រធានមន្ទីរបានឲ្យដឹងទៀតថា ប​ច្ចុប្បន្ននេះ អំពៅកំពុងតែធ្លាក់ថ្លៃ ហើយចំពោះអំពៅដែលភ្លើងឆេះនេះ ខាងមន្ទីរ នឹងសម្រួលនាំចេញទៅរោងចក្រ ព្រោះទុកនៅ​យូ​រ​មិនបាននោះទេ ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចរដ្ឋបាលឃុំគគីសោម កំពុងតែធ្វើការស្រាវជ្រាវរកមុខជនសង្ស័យមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕​

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1500 នាក់

ម្សិលមិញ 991 នាក់

សរុប 679192 នាក់