ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសអូស្រា្តលីប្រចាំកម្ពុជា កោតសរសើរប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់ហើយរឹងមាំ និងផ្លាស់ប្តូរមុខមាត់យ៉ាងលឿនបំផុតលើឆាកអន្តរជាតិ

20200213.5

ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសអូស្រា្តលីប្រចាំកម្ពុជា កោតសរសើរប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់ហើយរឹងមាំ និងផ្លាស់ប្តូរ​មុ​ខមាត់យ៉ាងលឿនបំផុតលើឆាកអន្តរជាតិ ដោ​​​យកម្ពុជាបានដាក់ចេញ និងអនុវត្តនូវកិច្ចការកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័​យ​ យ៉ាងសស្រាក់សស្រាំរបស់រាជរដ្ឋាភិបាល ចាប់តាំងតែពីដើមនីតិកាលទី៥មកនេះ ។
ឯ​​​ក​ឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសអូស្រា្តលីប្រចាំកម្ពុជា បានកោតសរសើរវាយតម្លៃខ្ពស់ ចំពោះការរីក​ច​ម្រើ​ន និងផ្លាស់ប្តូរគួរឲ្យកត់សម្គាល់របស់ក​ម្ពុ​ជានាពេលបច្ចុប្បន្ន ជាមួយនឹងការអភិវឌ្ឍ ពោពេញទៅដោយសុខសន្តិភាពពេ​ញ​លេ​​​ញ ដែលសមិទ្ធិផលទាំងនេះ គឺកើតឡើងពីកិច្ចខិតខំប្រឹងប្រែងផ្ទាល់របស់រាជរដ្ឋា​ភិបា​ល​​​កម្ពុជាតែម្តង។ ជាពិសេស បានជួយធ្វើ​​​ឲ្យមូលដ្ឋាននៃសេដ្ឋកិច្ចជាតិ មានលក្ខណៈរឹងមាំ និងមានសន្ទុះខ្លាំងក្លា, ការកៀងគរចំណូលប្រកបដោយប្រសិទ្ធិភាព ហើយ​កា​រចំ​ណា​យទៀតសោតមានតម្លាភាព និងសក្កិសិទ្ធភាព ដែលកត្តាទាំងនេះបានធ្វើឱ្យកម្ពុជា សម្រេចបាននូវកំណើនសេដ្ឋកិច្​ចខ្ព​ស់ ហើយរឹងមាំ និងផ្លាស់ប្តូរមុខមាត់យ៉ា​ង​លឿ​ន​បំផុតលើឆាកអន្តរជាតិ។ ជាក់ស្តែងកាលពីឆ្នាំកន្លងទៅ អ្នកទេសចរណ៍អូ​ស្រ្តា​​លីបានមកទស្សនាប្រទេសកម្ពុជាយ៉ាងច្រើនកុះករ ហើយចំណែកវិស័យអប់រំវិញ សម្រាប់ឆ្នាំ​២០​​២០នេះ មាននិស្សិតកម្ពុជាចំ​នួ​​​នប្រមាណ ៣,០០០នាក់ បានចុះឈ្មោះទៅសិក្សានៅប្រទេសអូស្រ្តាលី ដែលរួមមានទាំងនិស្សិតទទួលអាហារូបករណ៍ និងបង់ថ្លៃ ។​
ជា​ការឆ្លើយតប ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវការអបអរសារទរ និងស្វាគមន៍យ៉ាងកក់ក្តៅចំ​ពោះ​ឯកឧត្តម Pablo Chiho Kang ដែលត្រូវ​បា​នតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសអូស្រា្តលី ប្រចាំនៅកម្ពុជា។ ឯកឧត្តម​ស​ង្ឃឹមថា តាមរយៈវត្តមាន និងបេសកកម្មការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មីនៅកម្ពុជា ប្រពៃណីនៃកិច្ចសហប្រតិបត្តិការទ្វេ​​​ភាគី រវាងប្រទេសទាំងពីរ កម្ពុជា-អូស្រ្តាលី នឹងកាន់តែស៊ីជម្រៅ និងប្រសើរថែមទៀតនៅលើគ្រប់វិស័យ។ ឯកឧត្តម ឧ​បនា​យ​ក​រដ្ឋមន្ត្រី បា​នគូសរំលេចពីគុណបំណាច់ដ៏ឧត្តុង្គឧត្តមរបស់រដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ចំពោះរាជរដ្ឋាភិបាល និងប្រ​ជា​ជ​ន​​​កម្ពុជា ចាប់តាំងពីការជួយដល់ដំណើរការ កសាងស​ន្តិ​ភាព រហូតដល់ការអភិវឌ្ឍលើគ្រប់វិស័យ ហើយចំណងមិត្តភាព និងកិ​ច្ច​ស​​​ហប្រតិបត្តិការ រវាងប្រទេសទាំងពីរត្រូវបានលើកកម្ពស់ ឥតឈប់ឈរ ដែលបាននាំមកនូវស​មិ​ទ្ធផលប្រកបដោយផ្លែផ្កាជាច្រើ​ន​អនេក ។

ឯកឧត្តមបញ្ជាក់ថា កម្ពុជានឹងបន្តខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងមិត្តភាពឲ្យកាន់តែស្អិតរមួតបន្ថែមទៀត ដើម្បីជា​ឧ​ត្តមប្រយោជន៏សម្រាប់ប្រទេស និងប្រជាជននៃ​ប្រទេសទាំងពីរ កម្ពុជា-អូស្រ្តាលី ៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1528 នាក់

ម្សិលមិញ 991 នាក់

សរុប 679220 នាក់