ឯកអគ្គរដ្ឋទូត និងតំណាងទូតជាច្រើនប្រទេស បានចុះទៅត្រួតពិនិត្យជនជាតិរបស់ខ្លួនដោយផ្ទាល់ នៅទីតាំងដែលនាវា Westerdam ចតនៅកំពង់ផែក្រុងព្រះសីហនុ

20200213.9

ខេត្តព្រះសីហនុ ៖ ក្រោយពីនាវា Westerdam បានចតនៅកំពង់ផែខេត្តព្រះសីហនុ ក្រោយមានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១​៣​​ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោកស្រី អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen BINH) ឯកអ​គ្គរ​ដ្ឋទូតបារាំង ប្រចាំនៅកម្ពុជា និងព្រមទាំងតំណាងស្ថានទូត សហរដ្ឋអាមេរិក, កា​ណា​​ដា, ហូឡង់ និងអូស្ត្រាលីជាដើម បានចុះ​ទៅ​​​ត្រួតពិនិត្យដោយផ្ទាល់នៅខេត្តព្រះសីហនុ ដែលមានជនជាតិរបស់ខ្លួន ស្ថិតនៅលើកប៉ាល់ទេសចរណ៍យក្សមួយនេះ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងដែរថា អាជ្ញាធរនិងក្រសួងសុខាភិបាល បានរៀបចំដាក់វិធានការ កា​រ​ពារច្បាស់ណាស់ ដោយមិនឱ្យមានមនុស្សចូ​ល​​ទៅជិតអ្នកដំណើរក្នុងនាវាទេសចរណ៍ Westerdam និងមិនអនុញ្ញាតឱ្យចេញចូ​ល​ដោយសេរីនោះទេ លុះត្រាណាតែមានការពិនិត្យពីក្រុមគ្រូពេទ្យត្រឹមត្រូវ ។

យោងតាមបញ្ជីអ្នកដំណើរដែល ទទួលបានពីអាជ្ញាធរខេត្តព្រះសីហនុ បានបង្ហាញឲ្យឃើញថា នាវាទេសចរណ៍ខ្នាតយក្ស We​ster​d​a​​m ផ្ទុកអ្នកទេសចរណ៍ចំនួន ៤១ជាតិ​សា​សន៍ ក្នុងនោះមានជនជាតិអាមេរិកច្រើនជាងគេ មានចំនួនរហូតដល់ ៦៥១នាក់ ជន​ជា​តិកាណាដា២៧១នាក់ អង់គ្លេស១២៧នាក់ និងជាតិសាសន៍ដទៃផ្សេងៗទៀត ។​

ជាមួយគ្នានោះដែរ សម្រាប់ស្ថានទូតអាមេរិក បានក៏បានប្រកាសអំពីលេខទូរស័ព្ទ សម្រាប់ពលរដ្ឋអាមេរិក ដែលត្រូវការជំនួយ​ប​ន្ទាន់ ដែលអាចទាក់ទងទៅកាន់លេខ៖ +85​5​​ 23 7​28 402 សម្រាប់ម៉ោងធ្វើការ និងលេខ +855 23-728 000 បន្ទាប់ពីម៉ោងធ្វើ​ការផងដែរ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1490 នាក់

ម្សិលមិញ 991 នាក់

សរុប 679182 នាក់