ប្រទេសថៃអនុញ្ញាតឲ្យកប៉ាល់ធំៗចំនួនពីរគ្រឿង ដឹកមនុស្សជាង៤,០០០នាក់ ចូលចតនៅកំពង់ផែកោះភូកេត

20200214.4

ប្រទេសថៃ ៖ ក្រុមអ្នកដំណើរ និងអ្នកបម្រើការងារទាំងអស់សរុបជាង ៤,០០០នាក់នៅកប៉ាល់ធំៗចំនួន២គ្រឿង ត្រូវបានអាជ្ញា​ធ​​​រ​ថៃ អនុញ្ញាតឱ្យចូលចតនៅកំពង់ផែកោះ​ភូ​កេ​​​ត (Phuket) ស្ថិតនៅភាគខាងត្បូងប្រទេស នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ប​ន្ទា​ប់​​ពីក្រុមមន្ត្រីសុខាភិបាលអះអាងថា គ្មានមនុស្សណាម្នាក់ផ្ទុកវីរុសកូរ៉ូណាថ្មី COVID-19 ឬ​កូរ៉ូណាថ្មីនេះឡើយ។ នេះបើតាមការចេ​ញ​​​ផ្សាយដោយសារព័ត៌មាន Bangkok Post នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ។

កប៉ាល់ ស៊ីប៊ន អូវេសិន (Seabourn Ovation) ដោតទង់ជាតិប្រទេសប៉ាហាម៉ាស់ (Bahamas) ដែលដឹកអ្នកដំ​ណើរ ៤៩៥នាក់ និងបុគ្គលិក ៤៧០នាក់ធ្វើដំណើរចេញពី​កោះ​ ឡាំងកាវី (Langkawi) ប្រទេសម៉ាឡេស៊ីបានចូលចតនៅឯកំពង់ផែ Phuket របស់ថៃ។ អ្នកដំណើរនៅលើកប៉ាល់ភាគច្រើនជាប្រជាពលរដ្ឋអឺរ៉ុប ត្រូវបានត្រួតពិនិត្យសុ​ខ​​ភាព ដោយក្រុមមន្ត្រីសុខាភិបាលថៃមុននឹងអ​នុ​​​ញ្ញាតឱ្យចូលចត ហើយកប៉ាល់ Seabourn Ovation នឹងបន្តចេញដំណើរទៅកាន់ប្រទេសសិង្ហបុរីនាប៉ុន្មានថ្ងៃទៀត ។ ចំ​ណែ​​​​កឯ ក​ប៉ាល់មួយគ្រឿងទៀត ក្វាន់ថុម អូហ្វ ដឺ ស៊ី (Quantum of the Seas) ដែលមានផ្ទុកអ្នកដំណើរ និងនាវិកសរុប ៣,១០០នាក់ បា​ន​ចូលចតនៅកំពង់ផែ Phuket ដោ​​​​​យមិនមាននរណាម្នាក់ត្រូវបានគេរកឃើញថា មានផ្ទុកវីរុសកូរ៉ូណានោះទេ ហើយបន្ទាប់មកទៀត កប៉ាល់នេះក៏នឹងបន្តដំណើរទៅប្រទេសសិង្ហបុរីដូចគ្នាដែរ ។

ប៉ុន្តែទន្ទឹមនឹងការអនុញ្ញាតរបស់ថៃ ឱ្យកប៉ាល់ទាំង២ចូលចត បានបង្កឱ្យមានការរិះគន់ជាច្រើន នៅក្នុងចំណោមអ្នកលេងប​ណ្ដា​​​ញទំនាក់ទំនងសង្គមថា «ជាការអនុ​វត្ត​ស្ដង់​ដា​ពីរ» បន្ទាប់ពីទីក្រុងបាងកកបានបដិសេធកប៉ាល់ វែស្ទឺរដាម (Westerdam) មិ​​​ន​ឲ្យចូលចតនៅកំពង់ផែរបស់ខ្លួន ដោយសារតែព្រួយបារម្ភពីការឆ្លងវីរុសកូរ៉ូណា។ នេះបើតាមការបញ្ជាក់ក្នុងសារព័ត៌មានថៃ B​a​n​gkok Post ។

គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុននេះសារព័ត៌មានថៃ Thai PBS World បានដកស្រង់សារ បង្ហោះដោយគ្រូបង្រៀ​នផ្នែកសេ​ដ្ឋកិច្ចមួយរូបឈ្មោះ ភីធី ស្រីសាអេងណាម (P​i​t​​i Srisaengnam) ប្រចាំនៅសាកលវិទ្យាល័យជូឡាឡុងកន (Chulalongkorn) ដ៏ល្បីល្បា​ញរបស់ប្រទេសថៃ ដែលបានលើកឡើងថា ថៃបានបោះបង់ចោលឱកាសល្អបំផុ​ត ​ដើម្បីបង្ហាញប្រាប់ពិភពលោកថា ខ្លួនជាប្រទេសមានមនុស្សធម៌ ។ លោក Piti Srisaengnam បានពន្យល់ថា សេចក្តីសម្រេចរបស់រដ្ឋាភិបាលថៃ ដែលមិនអនុញ្ញាតឲ្យនា​វា​ទេ​សចរណ៍ (Westerdam) ចូលចតនៅកំពង់ផែឡេមឆាបា​ង (Laem Chabang) ក្នុងខេត្តឈុនបុរី (Chon Buri) នោះគឺជាទង្វើ «សា​ហាវ និងអមនុស្សធម៌» ។ លោកគ្រូ Pi​ti Srisaengnam បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ចូរអ្នកព្យាយាមស្រម៉ៃមើលថា តើម​នុ​ស្សនៅលើនាវានោះអស់សង្ឃឹមដូចម្តេចទៅ បន្ទាប់ពីនាវាពួកគេស្ថិតនៅលើសមុទ្រ រ​យៈ​ពេលជាង ២០ថ្ងៃទៅហើយនោះ ។ នៅពេលវាជាបញ្ហាផ្នែកមនុស្សធម៌ យើងត្រូវជួយដល់អ្នកមានទុក្ខលំបាក ដោយមិនត្រូវបណ្តេញពួកគេចេញទៅវិញទេ។ ហេតុអ្វីមិនជ្រើសរើសយកជម្រើសមនុស្សធម៌ ដើម្បីមនុស្សដែលកំពុងជួបទុក្ខលំបាក? ប្រសិនបើពួកគេអាចមកដល់ច្រាំង តើពួកគេនឹងរំ​ភើ​​​បបែបណាចំពោះប្រទេសថៃ? ពួកគេនឹងចង​ចាំ​ថៃជារៀងរហូត ពីព្រោះយើងបានមើលថែពួកគេ នៅពេលពួកគេជួបការលំ​បា​ក។ យើងអាចក្លាយជាមិត្តពិតប្រាកដរបស់ពួកគេ។ ប៉ុន្តែជាអកុសលយើងយឺតពេលហើយ ព្រោះ​​​យើងបានបោះចោលឱកាសនោះ​ចូលទៅក្នុងសមុទ្រ។ មនុស្ស គឺជាសត្វលោកដែលមានអរិយធម៌ ពីព្រោះយើងដឹងពីរបៀបជួយគ្នាទៅវិញទៅមក» ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 197 នាក់

ម្សិលមិញ 1253 នាក់

សរុប 891656 នាក់