ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានលើកឡើងថា ប្រទេសចិនពិតជាអាចកាត់បន្ថយ ផលប៉ះពាល់ដោយសារវីរុសកូរ៉ូណាថ្មី (COVID-19) ហើយនិងនៅតែសម្រេចបានសន្ទុះអភិវឌ្ឍសេដ្ឋកិច្ចទៅតាមផែនការ

20200214.9

ប្រទេសចិន  ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានលើកឡើងថា ប្រទេសចិនពិតជាអាចកាត់បន្ថយ ផលប៉ះពាល់ដោ​យ​សា​រ​វីរុ​សកូរ៉ូណាថ្មី (COVID-19) ហើយនិងនៅ​តែសម្រេចបានសន្ទុះអភិវឌ្ឍសេដ្ឋកិច្ចទៅតាមផែនការ។ នេះបើតាមការចេញផ្សាយ​ដោ​យ CNA ដកស្រង់ពីសារព័ត៌មានរដ្ឋចិន នាព្រឹកថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០​២​​​​​​០។

ការថ្លែងរបស់លោក ស៊ី ជិនពីង ត្រូវបានធ្វើឡើងនៅពេលលោក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ មហាំ​ម៉ា​ត់ (Mah​at​h​​​​​i​r Mohamad) ជួបសន្ទនាគ្នាតាមទូរ​ស័​ព្ទ​ ស្តីអំពីស្ថានការណ៍ទូទៅនៃការរីករាលដាលវីរុស COVID-19 និងផលប៉ះពាល់ចំពោះ​សេ​ដ្ឋកិច្ច។ ទោះបីជាយ៉ាងក៏ដោយ លោក ស៊ី ជិនពីង បានប្រាប់លោក មហាធៀ ថា​ចិ​ននឹងពុះពារសម្រេចឲ្យបាននូវគោលដៅអ​ភិ​​​​វឌ្ឍសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២០ ។

គួរបញ្ជាក់ថា ប្រទេសចិនបាននិងកំពុងខិតខំយ៉ាងខ្លាំង ក្នុងការប្រើប្រាស់វិធានការតឹងរ៉ឹងបំផុត ដើម្បីទប់ស្កាត់ និងព្យាបាល​អ្ន​កឆ្លងវីរុស COVID-19 ជាពិសេសនៅក្នុងខេ​ត្តហ៊ូប៉ី (Hubei)។ បើតាមសារព័ត៌មានរដ្ឋចិន ក្រុមអ្នកប្រឹក្សានយោបាយរបស់ម​ហា​​អំណាចសេដ្ឋកិច្ចលេខ១ ប្រចាំទ្វីបអាស៊ីមួយនេះ កំពុងតែបង្កើតនូវដំណោះស្រាយមួយ​ចំ​នួន ដើម្បីគាំទ្រដល់ផ្នែកសេដ្ឋកិច្ច ដែ​​​លត្រូវបានធ្វើឲ្យរាំងស្ទះដោយតែការផ្ទុះវីរុសកូរ៉ូណាថ្មី ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 139 នាក់

ម្សិលមិញ 1253 នាក់

សរុប 891598 នាក់