ក្រសួងសុខាភិបាលប្រកាសផ្លូវការ មនុស្ស២០នាក់ ដែលមានបញ្ហាសុខភាពនៅលើនាវាទេសចរណ៍ Westerdam ជាលទ្ធផលបង្ហាញថា មិនមាននរណាម្នាក់មាន ផ្ទុកមេរោគកូរ៉ូណាថ្មីឡើយ

20200214.11

រាជធានីភ្នំពេញ ៖ លទ្ធផលពិនិត្យលើវត្ថុវិភាគរបស់មនុស្ស២០នាក់ ដែលមានបញ្ហាសុខភាពនៅលើនាវាទេស​ចរណ៍​ Westerdam ដែ​លធ្វើឡើងដោយវិទ្យាស្ថានប៉ាស្ទ័រ បា​ន​​​​​​​​​បង្ហាញថា អ្នកទាំង២០នាក់នេះ មិនមាននរណាម្នាក់មា​នមេ​រោគកូរ៉ូណាថ្មីឡើយ ហើយ​ស្ថា​នភាពសុខភាពរបស់ពួកគេពេលនេះក៏មិនមានអ្វីធំដុំដែរ ។

មនុស្ស២០នាក់ ដែលត្រូវបានពិនិត្យសំណាកនេះមានស្រ្តី៩នាក់ បុរស១១នាក់ ដោយមានអ្នកខ្លះមានអាការៈក្អួតចង្អោរ ក្អក និ​ង​ចុកពោះ ខុសធម្មតា ខណៈដែលរួមដំណើ​រ​​ជាមួយមនុស្សជាង២ពាន់នាក់ នៅលើនាវាទេសចរណ៍ Westerdam។ ពួកគេត្រូវបា​ន​យ​កសំណាកទៅពិនិត្យ បន្ទាប់ពីនាវារបស់ពួកគេ បានចូលចតនៅកំពង់ផែ ក្រុងព្រះ​សី​ហនុ ខេត្តព្រះសីហនុ ។

នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក Westerdam ដែលផ្ទុកមនុស្សជាង២ពាន់នាក់ ភាគច្រើនជាងជនជាតិអាមេរិក និងអឺរ៉ុ​ប​ បានចូលសំចតនៅកំពង់ផែ ក្រុងព្រះសី​ហ​នុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយពេលទទួលបានការអនុញ្ញាតពីប្​រមុ​ខ​រាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីនាវានេះរកទីសំចតមិនបានអ​ស់​រយៈពេលប្រមាណ២សប្តាហ៍ ដោ​យ​សា​រ​​​​​​តែប្រទេស និងកោះចំនួន៦ បានបដិសេធមិនឱ្យចូលចត ដោយខ្លាចមានការផ្ទុកជំងឺកូរ៉ូណាថ្មី ៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1610 នាក់

ម្សិលមិញ 991 នាក់

សរុប 679302 នាក់