សីតុណ្ហភាពនៅទ្វីបទឹកកកអង់តាកទិច ទើបបំបែកកំណត់ត្រាថ្មីមួយទៀតនោះ គឺ២០.៧៥អង្សាសេ

20200216.28 (1)

សៅប៉ូឡូ ៖ ក្រុមអ្នកវិទ្យាសាស្ត្រក្នុងទ្វីបអង់តាក់ទិច បានចុះបញ្ជីសីតុណ្ហភាពថ្មីមួយរហូតដល់ទៅ ២០.៧៥អង្សាសេ ដែលនេះគឺក​ម្រិ​​​តលើស ២០អង្សាសេជាលើកដំបូង នៅ​​​​​លើទ្វីបទឹកកកយក្សមួយនេះ ខណៈមានការព្រួយបារម្ភកាន់តែខ្លាំង អំពីការរលាយផ្ទាំ​ង​​​ទឹកកក និងការកើនឡើងនៃកម្ដៅផែនដី ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃសុក្រ ទី១៤ ខែកុ​ម្ភៈ ​ឆ្នាំ២០២០ ។

លោក ខាឡូស ស្កាអ៊ីហ្វើ (Carlos Schaefer) ជាអ្នកវិទ្យាសាស្ត្រប្រេស៊ីលម្នាក់ បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា «យើងមិនដែលបានឃើ​ញ​​​សីតុណ្ហភាពក្ដៅបែបនេះទេ នៅលើទ្វីបអង់តាក់ទិច» ។  លោកបន្ថែមថា ការរកឃើញនេះធ្វើឡើងនៅឯស្ថានីយនៅលើកោះមួ​យ​ ស្ថិតនៅភាគខាងជើងចុងបំផុត នៃទ្វីបមួយនេះកាលពីថ្ងៃទី៩ ខែកុម្ភៈ ប៉ុន្តែនេះមិនមែនបង្ហាញពីនិន្នាការ ប្រម្រែបម្រួល​អា​​កាសធាតុនោះទេ ព្រោះវាគ្រាន់តែជាការផ្តោតតែទៅលើ សីតុណ្ហភាពតែមួយគត់ និងមិនមែនជាផ្នែកមួយទិន្នន័យរយៈពេល​វែ​ង​ឡើយ ។

គួរជម្រាបថា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ កម្ដៅនៅលើទ្វីបអង់តាក់ទិច មានសីតុណ្ហភាព ១៧.២អង់ង្សាសេ ខណៈឆ្នាំ​២០​១​​៩ កន្លងទៅត្រូវបានអង្គការសហប្រជាជាតិចាត់ទុកថា ជាឆ្នាំដ៏ក្ដៅបំផុតមួយមិនធ្លាប់ចាប់តាំងពីឆ្នាំ២០១៦ មក ខណៈនៅឆ្នាំ​​​២០២០ នេះ សីតុណ្ហភាពកំពុងបន្តស្ថិតនៅក្នុងនិន្នាការនេះដដែល ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 930 នាក់

ម្សិលមិញ 610 នាក់

សរុប 739254 នាក់