ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារមួយតាមបណ្តាញសង្គម Twitter ដោយថ្លែងអំណរគុណកម្ពុជា ចំពោះការអនុញ្ញាតឱ្យ នាវាទេសចរណ៍ Westerdam ចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុភ្នំពេញ ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារមួយតាមបណ្តាញសង្គម Twitter ដោយថ្លែងអំណរគុណកម្ពុជា ចំពោះការអនុញ្ញាតឱ្យ នាវាទេសចរណ៍ Westerdam ចូលសំចតនៅកំពង់ផែ ខេត្តព្រះសីហនុ ប្រទេសកម្ពុជា ដែលប្រទេសចំនួន៤ និងកោះ២ បានបដិសេធមិ

20200216.25 (1)

ភ្នំពេញ ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារមួយតាមបណ្តាញសង្គម Twitter ដោយថ្លែងអំណរគុណកម្ពុ​ជា​ ចំពោះការអនុញ្ញាតឱ្យ នាវាទេសច​រ​ណ៍​ Westerdam ចូលសំចតនៅកំពង់ផែ ខេត្តព្រះសីហនុ ប្រទេសកម្ពុជា ដែលប្រទេសចំ​នួ​ន​​​៤ និងកោះ២ បានបដិសេធមិនឱ្យចូលចតនោះ ។

លោក ដូណាល់ ត្រាំ បានបង្ហោះសារយ៉ាងដូច្នេះថា៖ «សូមអរគុណប្រទេសកម្ពុជាដ៏ស្រស់បំព្រង សម្រាប់ការទទួលយក នាវាទេ​ស​ច​រ​​​ណ៍ Westerdam ឱ្យចូលចតនៅប្រ​ទេ​ស​​​របស់ខ្លួន ។ សហរដ្ឋអាមេរិក នឹងចងចាំអំពើល្អរបស់អ្នក»។

សូមជម្រាបថា កប៉ាល់ទេសចរណ៍ Westerdam ផ្ទុកមនុស្សសរុបជាង ២២០០នាក់ ក្នុងនោះអ្នកដំណើរ១៤៥៥នាក់ និងបុគ្គលិក​ក​ប៉ាល់ចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះ​តៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ(អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួ​យ​បារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19) ។

នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក Westerdam ដែលផ្ទុកមនុស្សជាង២ពាន់នាក់ ភាគច្រើនជាជនជាតិអាមេរិក និងអឺរ៉ុប បា​នចូលចតនៅកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយទទួលបានការអនុញ្ញាតពី សម្តេចតេជោ ហ៊ុ​ន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ។ បន្ទាប់ពីបានចូលចតនៅកំពង់ផែព្រះសីហនុ និងឆ្លង​កាត់ការត្រួតពិនិត្យសុខភាព ភ្ញៀ​វ​ទេសចរណ៍អស់ទាំងនោះ ត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរកម្សាន្តដោយសេរី នៅក្នុងប្រទេ​​​សកម្ពុជា ឬចាកចេញតាមជើងយ​ន្ត​ហោះ​ ប្រ​សិ​​​​​​​ន​ជាពួកគេចង់ចាកចេញ ។

ស្ថានទូតប្រទេសជាច្រើន ទាំងអាមេរិក និងអឺរ៉ុប សុទ្ធតែបានថ្លែងអំណរគុណ និងកោតសរសើរចំពោះ ទឹកចិត្តរបស់រាជរដ្ឋា​ភិ​បា​ល​​​​​កម្ពុជា ក្នុងការជួយសង្គ្រោះដល់នាវាយក្សដោយបានអនុញ្ញាតឱ្យចតនៅកំពង់ផែក្រុងព្រះសីហនុ ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 971 នាក់

ម្សិលមិញ 610 នាក់

សរុប 739295 នាក់