នៅទូទាំងប្រទេសចិន មានមនុស្សសរុប៨,០៩៦នាក់ហើយ បានជាសះស្បើយពីវីរុស COVID-19 និងចាកចេញពីមន្ទីរពេទ្យ

20200216.24

ប្រទេសចិន ៖ ក្រសួងសុខាភិបាលចិនបានប្រកាសឱ្យដឹងថា អ្នកជំងឺឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19 សរុបចំនួន ៨,០៩​៦​នា​​ក់ហើយត្រូវបានក្រុមគ្រូពេទ្យ អនុញ្ញា​តឱ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីពួកគេជាសះស្បើយទាំងស្រុង។ នេះបើតាមការចេ​ញ​​ផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០​២​០។​​​

យោងតាមគណៈកម្មការសុខាភិបាលជាតិចិនបានបញ្ជាក់ថា ពេញមួយថ្ងៃសុក្រម្សិលមិញនេះ មនុស្សចំនួន ១,៣៧៣នាក់ ប​ន្ថែ​ម​​​​​​ទៀតបានចាកចេញពីមន្ទីរពេទ្យ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងដល់ ៨,០៩៦នាក់ដូចខាងលើ ។

គួរបញ្ជាក់ថា បើតាមតួលេខចុងក្រោយដោយរដ្ឋាភិបាលចិន ចំនួនអ្នកស្លាប់ដោយសារវីរុស COVID-19 កើនឡើងដល់ ១,៥១៩​នា​ក់ ខណៈ ៦៦,៤៩២នាក់ឆ្លងនៅក្នុងខេ​ត្ត និងតំបន់ចំនួន ៣១ ទូទាំងប្រទេសចិន។ ក្រុមជំនាញវេជ្ជសាស្ត្រ ថ្នាំសង្កូវ និងគ្រឿង​ប​រិ​ក្ខាពេទ្យជាច្រើនទៀត ត្រូវបានដឹកជញ្ជូនជាបន្តបន្ទាប់ទៅកាន់ខេត្តហ៊ូប៉ី (Hubei​)​ និ​​​ងទីក្រុងវូហាន (Wuhan) ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រយុទ្ធនឹងវីរុស COVID-19 ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 799 នាក់

ម្សិលមិញ 893 នាក់

សរុប 955645 នាក់