អង្គការសហរប្រជាជាតិ (UN) ជឿជាក់លើសមត្ថភាពចិនចិន ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺរលាកសួតប្រភេទថ្មី ដែលត្រូវបានគេស្គាល់ជាផ្លូវការថា COVID-19

20200217.16

អង្គការសហរប្រជាជាតិ ៖ អគ្គលេខធិការនៃអង្គការសហរប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) បា​ន​​​​​បង្ហាញពីភាពជឿជាក់លើសមត្ថិភាពរប​ស់​​​ប្រទេសចិន ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺរលាកសួតប្រភេទថ្មី ដែលត្រូវ​បានគេស្គាល់ជាផ្លូវការថា COVID-19។ នេះបើតាមការចេញផ្សាយ ដោយទីភ្នា​ក់​​ងា​រព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃចន្ច ទី ១​៧​ ខែកុម្ភៈ ឆ្នាំ២០២០ ។

វិធានការដែលបានដាក់ចេញដោយអជ្ញាធរប៉េកាំង គឺជាកិច្ចខិតខំប្រឹងប្រែងដ៏ធំមហិមា ហើយយើងជឿជាក់យ៉ាងមុតមាំ ចំ​ពោះ​កិច្ចខិតខំប្រឹងប្រែងនេះថា នឹងជួយឲ្យករណីឆ្ល​ង​នៃវីរុសនេះថយចុះជាបន្តបន្ទាប់ជាមិនខាន។ នេះជាការលើកឡើងរបស់​លោ​​​ក Antonio Guterres ក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានលោក ហ្សាហ៍ ម៉ាហ៍មូដ គូរែស៊ី (S​h​​ah Mahmood Qureshi)។

ជាមួយគ្នានេះ លោកអគ្គលេខាធិការក៏បានសង្កត់ធ្ងន់ផងដែរថា វាតែងតែជារឿងពិបាកបំផុត ក្នុងការដោះស្រាយឲ្យបា​ន​លឿ​ន​ចំពោះបញ្ហាជំងឺឆ្លងបែបនេះ ប៉ុន្តែសម្រាប់ប្រ​ទេ​សចិនបានធ្វើការឆ្លើយតបយ៉ាងខ្លាំង និងគួរឲ្យចាប់អារម្មណ៍បំផុត។ អា​ជ្ញា​ធ​រ​​​បានបញ្ជាក់នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នេះថា ចំនួនមនុស្សដែលបាត់បង់ជីវិ​ត​ ដោយសារវីរុសកូរ៉ូណាថ្មី ឬ CO​V​I​D​​-19 នៅក្នុងប្រទេសចិនបានកើនដល់ ១,៧៧០នាក់ ហើយចំនួនអ្នកឆ្លងបានបន្តកើនដល់ជាង ៧០,០០០នាក់ ។

គួរបញ្ជាក់ថា មន្ត្រីពេទ្យយោធាចិនសរុប ១,២០០នាក់បន្ថែមទៀត ត្រូវបានបញ្ជូននិងធ្វើដំណើរទៅដល់ទីក្រុងវ៉ូហាន (Wuhan) នៃ​ខេត្តហ៊ូប៉ី (Hubei) ហើយ ដើម្បីបង្កើនកា​រ​ប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 ខណៈបុគ្គលិកពេទ្យរាប់ម៉ឺននាក់កំពុងស្ថិតនៅ​ទី​នោះស្រាប់។ ដោយឡែកក្រុមជំនាញអន្តរជាតិ ដឹកនាំដោយអង្គការសុខភាពពិភព​លោ​​​​ក WHO ក៏បានទៅដល់រដ្ឋធា​នី​ប៉េ​កាំ​ង​ នៃប្រទេសចិនផងដែរ ដើម្បីចាប់ផ្តើមសហការការងារជាមួយក្រុមជំនាញចិន ក្នុងការប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណាថ្មី ឬ COV​I​D​-​​​19​​​ ។ តួនាទីរបស់ក្រុមជំនាញអន្តរជាតិ WHO មកកាន់ចិនពេលនេះ គឺពួកគេនឹងធ្វើការប្រឹក្សាយោបល់ ទៅលើវិធីសាស្ត្រក្នុង​កា​​រការពារ និងគ្រប់គ្រងការឆ្លងវីរុស COVID-19 នៅក្នុងប្រទេសចិន និងទូទាំងសកលលោកទាំងមូល ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1001 នាក់

ម្សិលមិញ 610 នាក់

សរុប 739325 នាក់