មន្ដ្រីគយ និងរដ្ឋាករ សហការជាមួយនគរបាលប៉ុស្ដិ៍ច្រកទ្វារអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ឃាត់ខ្លួនជនជាតិជប៉ុនម្នាក់ ជាមួយនឹងថ្នាំញៀន១,៧ គីឡូក្រាម

20200217.17

រាជធានីភ្នំពេញ ៖ មន្ដ្រីគយ និងរដ្ឋាករ សហការជាមួយនគរបាលប៉ុស្ដិ៍ច្រកទ្វារអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ មន្ទីរប្រឆាំងគ្រឿង​ញៀន និងសមត្ថកិច្ចពាក់ព័ន្ធ ប្រចាំអា​កា​​​​សយានដ្ឋានអន្ដរជាតិភ្នំពេញ ចាប់ខ្លួនបុរសជនជាតិជប៉ុនម្នាក់ ដកហូតបានថ្នាំ​​​​​ញៀនជិត ២គីឡូក្រាម ។

លោក លឹម សម្បត្តិ ប្រធានការិយាល័យគយ និងរដ្ឋាករ ប្រចាំអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែ​កុម្ភៈ ឆ្នាំ២០២០នេះថា ប្រតិបត្តិការនេះធ្វើ​ឡើងនៅយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។ លោក លឹម សម្បត្តិ បានអះអាងថា ជ​នជាតិជប៉ុនដែលត្រូវសមត្ថកិច្ចចាប់ខ្លួនឈ្មោះ NONAKA SHUNICHI អា​យុ​៧​២​ឆ្នាំ​ កាន់លិខិតឆ្លង​ដែ​នលេខ TK 5670834 ធ្វើដំណើរតាមជើងយន្ដហោះលេខ KE 690 (ភ្នំពេញ-សេអ៊ូល) និងបន្ដដំណើរតាមជើងយន្ដ​ហោះ​​​​​​​​​​​​ KE 767 (សេអ៊ូល-អាម៉ូរី) ប្រ​​​ទេសជប៉ុន ដែលជាគោលដៅចុងក្រោយ ។

ជាលទ្ធផលនៃការត្រួតពិនិត្យ សមត្ថកិច្ចរកឃើញក្រាមពណ៌ស ជាសារធាតុញៀនប្រភេទមេតំហ្វេតាមីន ដែលមានទម្ងន់ ១,៧​គី​ឡូ​​ក្រាម ។ បច្ចុប្បន្នជនសង្ស័យ រួមជាមួយវ​ត្ថុ​​​តាង ត្រូវបានប្រគល់ជូននគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការបន្ដតាមនីតិវិធី ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 932 នាក់

ម្សិលមិញ 610 នាក់

សរុប 739256 នាក់