ក្រសួងសេដ្ឋកិច្ច ចេញប្រកាសស្តីពីការអនុវត្តកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការគេចវេះពន្ធ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល

20200217.10

រាជធានីភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញ ប្រកាសថ្មីមួយ ស្តីពីការអនុវត្តកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការ​យ​កពន្ធត្រួតគ្នា និងការបង្ការការគេចវេះពន្ធ ពា​​ក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។ ក្រសួងសេដ្ឋកិច្ចបញ្ជាក់ថា ប្រ​កា​សនេះ មាន​គោ​លដៅដាក់ឲ្យអនុវត្តប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព នូវកិច្ចព្រមព្រៀ​ង​ ស្តីពីការចៀ​ស​វាងការយកពន្ធត្រួ​ត​គ្នា និងការបង្ការការគេចវេះពន្ធ ពាក់ព័ន្ធទៅនឹងពន្ធលើប្រាក់ចំណូល។

សូមជម្រាបថា គិតមកដល់ពេលនេះ កម្ពុជាបានចុះហត្ថលេខាកិច្ចព្រមព្រៀងស្តីពី ការជៀសវាងការយកពន្ធត្រួតគ្នា ប្រ​ទេ​ស និ​ង​​​តំបន់ចំនួន៩រួចមកហើយ គឺបានចុះហត្ថ​លេ​ខាជាមួយសាធារណៈរដ្ឋសិង្ហបុរី, ព្រុយណេដារូសាឡឹម, សាធារណៈរដ្ឋប្រជាមា​និ​ត​ចិ​ន, ព្រះរាជាណាចក្រថៃ, សាធារណៈរដ្ឋសង្គមនិយមរៀតណាម, សាធារណៈរដ្ឋឥ​ណ្ឌូ​​​ណេស៊ី, តំបន់រដ្ឋបាលពិសេសហុងកុង របស់សា​ធា​​​រណៈរដ្ឋប្រជាមានិតចិន, ប្រទេសម៉ាឡេស៊ី និងកូរ៉េខាងត្បូង ៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 973 នាក់

ម្សិលមិញ 610 នាក់

សរុប 739297 នាក់