សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យបិទគណនី ហ្វេកប៊ុក ដែលបានផ្សព្វផ្សាយ(Live) លក់ផលិតផល បញ្ចេញកេរ្តិ៍ខ្មាស

20200217.13

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានកិត្តិយស ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី បានស​ម្តែ​ង​ការមិនសប្បាយចិត្ត ចំពោះការផ្សព្វផ្សា​យ​ «Live» លក់ផលិតផលតាមបណ្តាញទំនាក់ទំនងសង្គម ហ្វេកប៊ុក ដែលបញ្ចេញអ​ស់​​​កេរ្តិ៍ខ្មាស ។ សម្តេចប្រមុខរាជរដ្ឋាភិបាល បានបញ្ជាទៅក្រសួងប្រៃសនីយ និងទូរគ​ម​​​នាគមន៍ ឱ្យបិទរាល់គណនី ហ្វេកប៊ុក ផ្សា​យ​​​លក់ផលិតផលដែលបញ្ចេញអស់កេរ្តិ៍ខ្មាសទាំងនេះ ចំណែកអ្នកដែលបានផ្សព្វផ្សាយ តែមិនបញ្ចេញកេរ្តិ៍ខ្មាស់នោះ គឺមិនអីទេ ។​

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា ការ Live បែបនេះនាំឱ្យមានការបំពានផ្លូវភេទស្រីក្នុងសង្គមនាពេ​ល​ប​ច្ចុប្បន្ន ហើយអាចនាំឱ្យកើតមានកា​រណី​ចា​​ប់រំលោភផងដែរ ។ បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្ត្រី នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ ។

សូមបញ្ជាក់ថា បច្ចុប្បន្នការលក់ផលិតផលតាមអនឡាញលើបណ្តាញសង្គម ហ្វេកប៊ុក ជាពិសេសផលិតផលថែរក្សាសម្រស់ ឬ​កែ​ស​​​ម្ផស្សជាដើមនោះ កំពុងក្លាយទៅជា​រប​រ​កា​ក់កបមួយ ។ អ្នកលក់ផលិតផលខ្លះ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ គឺហ៊ានបញ្ចេញសាច់ និងកន្លែងកេរ្តិ៍ខ្មាសមួយចំនួនថែមទៀតផង ៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 628 នាក់

ម្សិលមិញ 667 នាក់

សរុប 854080 នាក់