ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តម្លើងឋានន្ដរស័ក្ដិ ដល់មន្ដ្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ សរុប៣៣០នាក់

20200219.10

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរា​ជ​​​ក្រឹត្យ ត្រាស់បង្គាប់ តម្លើងឋានន្ដរស័ក្ដិ ដល់មន្ដ្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ សរុប៣៣០នាក់។

ក្នុងព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ បានត្រាស់បង្គាប់ តម្លើងថ្នាក់តាមវេនប្រចាំឆ្នាំ ក្នុងឋានន្ដរស័ក្ដិ ឧត្ដមមន្ដ្រី នៃក្របខ័​ណ្ឌ​ម​ន្ដ្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ដល់មន្ដ្រី​រា​​ជ​ការ២២៣រូប ចាប់ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ និងតម្លើងឋានន្ដរស័ក្ដិ​តា​ម​វេនប្រចាំឆ្នាំ ពីឋានន្ដរស័ក្ដិ វរមន្ដ្រី មកជា ឋានន្ដរស័ក្ដិ ឧត្ដមមន្ដ្រី នៃក្រ បខ័ណ្ឌមន្ដ្រីរដ្ឋបា​ល​​ជាន់ខ្ពស់ ក្រ​សួងមហាផ្ទៃ ដ​ល់​ម​ន្ដ្រី​រាជការ ១០៧រូប ចាប់ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ។

ខាងក្រោមនេះ ជាព្រះរាជក្រឹត្យ របស់ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះ​រាជាណា​ច​ក្រកម្ពុជា ៖

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1006 នាក់

ម្សិលមិញ 1127 នាក់

សរុប 743112 នាក់