ប្រធានច្រកទ្វារព្រំដែនទាំង៤ទីតាំង នៃខេត្តកណ្ដាល ត្រូវបានផ្លាស់ប្ដូរគ្នាកាន់តំណែង

20200219.12

ខេត្តកណ្ដាល ៖ ប្រធានច្រកទ្វារព្រំដែនទាំង៤ទីតាំង នៃខេត្តកណ្ដាល ត្រូវបានផ្លាស់ប្ដូរគ្នាកាន់តំណែង ដោយប្រធានខ្លះ នៃច្រកទ្វា​​​រត្រូវផ្ទេរភារកិច្ចថ្មី ជំនួសមកវិញដោយមន្ត្រីផ្សេង ខណៈច្រកទ្វារទាំង៤ទីតាំងនេះ ស្ថិតនៅស្រុកកោះធំ ខេត្តកណ្ដាល។

ការប្រកាសផ្ទេរភារកិច្ចនេះ បានធ្វើឡើងក្រោមវត្តមានលោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល និងមន្ត្រីអ្នកមុខអ្នកការជា​ច្រើននាក់ផ្សេងទៀតនាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

លោកបណ្ឌិត ម៉ៅ ភិរុណ បានលើកឡើងថា ការប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំ​ដែ​​​ននាពេលនេះ ក៏ជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង របស់ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិជ្រៃធំ ច្រកទ្វារតំប​ន់​ព្រែកស្បូវ និងច្រកទ្វារតំបន់ព្រែកជ្រៃ-ព្រែកទន្លា ដែលចាំបាច់ត្រូវមានប្រធានដើម្បីដឹកនាំគ្រប់គ្រង និងធានានិរន្តភាពកា​រ​ងា​រប្រចាំថ្ងៃ ដោយផ្តោតសំខាន់លើការត្រួតពិនិត្យរាល់សកម្មភាពចេញចូលក្នុងកម្ពុជារបស់អ្នកដំណើរ មធ្យោបាយដឹកជញ្ជូន និ​ង​ទំនិញគ្រប់ប្រភេទ ដើម្បីធានាឱ្យមានសន្តិសុខ ស្ថេរភាពសណ្ដាប់ធ្នាប់សង្គម នៅតំបន់ព្រំដែន និងក្នុងផ្ទៃប្រទេស ពិសេសលើ​កិ​ច្ចការពារសុខុមាលភាពជូនប្រជាពលរដ្ឋ និងចំណូលថវិការដ្ឋផងដែរ។

សូមជម្រាបថា ក្នុងពិធីនេះបានសម្រេចផ្លាស់ប្ដូរ និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការចំនួន ៤រូប រួមមាន៖

-  ផ្លាស់ប្ដូរលោក សោម ជីវ័ន្ត ពីប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនព្រែកជ្រៃព្រែកទន្លាខេត្តកណ្ដាល ឲ្យទៅបម្រើ​កា​រ​ងារនៅអង្គភាពដើមវិញ                        - លោកខ្សែ ជនទ្រី ឲ្យកាន់មុខតំណែងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិជ្រៃ​ធំ ក្នុងអាណត្តិការងារជាលើកទី២                                                     - លោក សំ វណ្ណារ៉ា ឲ្យកាន់មុខតំណែងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រែកស្បូវ ក្នុងអាណិតការងារលើកទី២ 
- លោក គ្រូ គ្រី ឲ្យកាន់មុខតំណែងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនព្រែកជ្រៃ-ព្រែកទន្លា។

សូមបញ្ជាក់ថា សេចក្ដីប្រកាសនេះ យោងតាមប្រកាសលេខ ៧០០ ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 969 នាក់

ម្សិលមិញ 1127 នាក់

សរុប 743075 នាក់