រាជធានីភ្នំពេញ ៖ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ដាក់ឲ្យចូលនិវត្តន៍នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន៥រូប ។
យោងតាមព្រះរាជក្រឹត្យដែលអង្គភាពយើងទទួលបាននៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ បញ្ជាក់ថា នាយនគរបាលដែលត្រូវដាក់ឲ្យចូលនិវត្តន៍នេះ មានអគ្គស្នងការរងចំនួន៤រូប និងស្នងការខេត្តម្នាក់ រួមមាន ៖
- ទី១៖ នាយឧត្តមសេនីយ៍ ថោង លីម
- ទី២៖ នាយឧត្តមសេនីយ៍ ដាំ វុទ្ធី
- ទី៣៖ នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ
- ទី៤៖ ឧត្តមសេនីយ៍ឯក សេក ភូមី
- ទី៥៖ ឧត្តមសេនីយ៍ទោ ម៉ៅ តារា (ស្នងការនគរបាលខេត្តស្ទឹងត្រែង) ៕
ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ៖
អត្ថបទថ្មីៗ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 248 នាក់
ម្សិលមិញ 650 នាក់
សរុប 1155991 នាក់