រាជរដ្ឋាភិបាល សម្រេចអនុគ្រោះព​ន្ធលើមធ្យោយបាយដឹកជញ្ជូន និងប្រា​​ក់ពិន័យ ចំពោះការស្នើសុំផ្ទេរកម្ម​សិ​ទ្ធិ ពីម្ចាស់ដើមមកឈ្មោះរបស់ខ្លួន

20200220.2

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុគ្រោះពន្ធលើមធ្យោបាយដឹកជញ្ជូន និងប្រាក់ពិន័យ ចំពោះយានយន្តទាំង​ឡា​យ​ណា​ ដែលមកស្នើសុំផ្ទេរកម្មសិទ្ធិ ពីម្ចាស់ដើ​ម​ម​កឈ្មោះរបស់ខ្លួន ដែលកំពុងកាន់កាប់ផ្ទាល់ ។ នេះបើតាមលិខិតរបស់រដ្ឋមន្ត្រីក្រ​សួ​ង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលអង្គភាពយើងទទួលបាននៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២​០​២​​០​​នេះ ។

ការសម្រេចនេះ គឺជាអនុគ្រោះឲ្យបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទចំនួន៣ឆ្នាំចុងក្រោយ ឆ្នាំ២០១៧ ឆ្នាំ​២០១៨ និងឆ្នាំ២០១៩ រួមទាំងលើកលែ​ង​ប្រាក់ពិន័យទោសទណ្ឌលើរថយន្ដ ដែលមិនបានបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និ​ង​យានជំនិះគ្រប់ប្រភេទពីមុនមក ដោយម្ចាស់យានយន្ដបានទិញលក់បន្ដដៃគ្នា ហើ​យ​​​មិនបានផ្ទេរកម្មសិទ្ធិយានយន្ដ ត្រូវទៅផ្ទេរកម្មសិទ្ធិយានយន្ដតាមនីតិវិធី និងបែបបទរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន។

លិខិតរបស់ក្រសួងសេដ្ឋកិច្ចសង្កត់ធ្ងន់ថា «ការអនុគ្រោះ និងការលើកលែងនេះ អនុវត្ដចំពោះតែយានយន្ដ ដែលបានស្នើសុំផ្ទេរកម្មសិទ្ធិ យានយន្ដនៅក្រសួងសាធារណការ និ​ង​ដឹកជញ្ជូន ដែលមានសុពលភាពត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០» ៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 564 នាក់

ម្សិលមិញ 667 នាក់

សរុប 854016 នាក់