អគារហង្សមាសគ្រុប និងស្ទូឌីយ៉ូភ្លោះរបស់ទូរទស្សន៍ហង្សមាស និងរស្មីហង្សមាស HDTV ត្រូវបានសម្ពោធជាផ្លូវការស្ថិតក្នុងសង្កាត់ព្រែកឯង រាជធានីភ្នំពេញ

20200220.4

ភ្នំពេញ ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង​អ​ធិការកិច្ច តំណាងដ៏ខ្ពស់ខ្ពស់សម្តេច តេ ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីសម្ពោធអគារហង្សមាសគ្រុប និងស្ទូ​ឌី​យូភ្លោះ របស់ទូរទស្សន៍ហង្សមាស ស្ថិតក្នុងសង្កាត់ ព្រែកឯង រាជធានីភ្នំពេញ រ​សៀ​ល​ថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវនឹងថ្ងៃទី ខែ១៩ ខែកុម្ភៈ ឆ្នាំ២០២០។

បើតាមរបាយការណ៍របស់ លោក អ៊ឹង ឆៃនួន អគ្គនាយកក្រុមហ៊ុនហង្សមាស គ្រុប បានឲ្យដឹងថា នៅក្នុងអំឡុងឆ្នាំ១៩៩​០ គឺអា​ជី​វ​កម្មរបស់ខ្លួនបានជួលកាសែតវីដេអូតូចៗ ។​ ​នៅឆ្នាំ១៩៩៤ បានពង្រីកខ្លួនបើកជាផលិតកម្មហង្សមាស រួចបន្តបង្កើតជាស្ថា​នី​យ៍វិទ្យុចំនួន២បន្ថែមទៀត។ ឆ្នាំ២០១១ ក្រុមហ៊ុនក៏សម្រេចបង្កើត ស្ថានីយ៍ទូរទស្សន៍ហ​ង្សមាស HDTV ដោយប្រើប្រាស់ប្រព័ន្ធ​ប​ច្ចេកវិទ្យា HD ដំបូងគេនៅកម្ពុជា រហូតដល់ឆ្នាំ២០១៤ ដោយមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ បងប្អូនប្រជាពលរដ្ឋទាំងក្នុង និ​ង​ក្រៅប្រទេស ក្រុមហ៊ុនក៏បានសម្រេចចិត្តបង្កើតស្ថានីយ៍ ទូរទស្សន៍មួយទៀតឈ្មោះ រស្មីហង្សមាស HDTV ដើម្បីបំពេញសេ​ច​ក្តី​ត្រូវការប្រិយ៍មិត្ត ។

ថ្លែងក្នុងឱកាសនោះ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានមានប្រសាសន៍ថាៈ  អគារទំនើបដ៏ធំមានកំពស់៩ជាន់ រួមមានស្ទូឌី​យោ​ភ្លោះ សាលប្រជុំ ការិយាល័យ អាហារដ្ឋាន និ​ង​​លំនៅដ្ឋានដែលសម្ភោធដាក់ឲ្យដំណើរការនាថ្ងៃនេះ គឺជាសមិទ្ធផលបានមកពី​កា​រ ខិតខំចូលរួមយ៉ាងសកម្មពីក្រុមហ៊ុន ហង្សមាសគ្រុប ដែលជាវិស័យឯកជនក្នុងការរួម​ចំ​ណែកជាមួយរាជរដ្ឋាភិបាល ក្នុងការ​អ​ភិ​វឌ្ឍន៍ប្រទេសជាតិក្រោមម្លប់នៃសុខសន្តិភាព។ ដូច្នេះស្ទូឌីយោថ្មីរបស់ស្ថានីយ៍ទូរទស្សន៍ ហង្សមាសនេះ ពិតជាចូលរួមជម្រុញ​ប​ន្ថែ​ម​​​​​ទៀត ការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ តាមរយៈការអប់រំការផ្សព្វផ្សាយច្បាប់ និងចំណេះដឹងផ្សេងៗ ។

ទទ្ទឹមនឹងភាពជោគជ័យ និងទទួលបានការគាំទ្រយ៉ាងណាក៏ដោយ លោកជំទាវក៏បានសំណូមពរឲ្យក្រុមហ៊ុន ត្រូវយកចិត្តទុក្ខដា​ក់​បន្ថែមទៀតលើ ៖

-  ទី១៖ ត្រូវផ្សាយកម្មវិធីនានាប្រកបដោយគុណភាព និងផ្សាយព័ត៌មាន ដែលមានខ្លឹមសារបំរើដល់ប្រយោជន៍ជាតិដោយវិភា​គ​ឱ្យ​បានគ្រប់ជ្រុងជ្រោយ ជៀសវាង ការលំ​អៀ​ង​។

- ទី២៖ តាមរយៈនូវការផ្សព្វផ្សាយព័ត៌មានពិត ស្របតាមប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ កុំបំពានអ្នកដទៃ កុំបំភ្លៃការពិត និ​ង​ស្នើឲ្យអ្នកគ្រប់គ្រងកម្មវិធីផ្សាយត្រូវបន្ត ច្នៃ​​​​​​ប្រឌិតបង្កើត និងជាវកម្មវិធីល្អៗថ្មីៗថែមទៀតដើម្បីបម្រើដល់សេចក្តីត្រូវការរប​ស់​ទស្សនិកជនផង។

- ទី៣៖ សូមជួយយកចិត្តទុកដាក់ដល់ការលើកស្ទួយវប្បធម៌ និងសីលធម៌ប្រពៃណីជាតិយើងតាមរយៈកម្មវិធីនានា និងការបង្ហា​ញ​ស​ម្លៀកបំពាក់និងអាកប្បកិរិយា នៃពិធីករ ពិ​​​ធីការិនី សិល្បករ និងសិល្បការិនី តារាចម្រៀង និងតារាសម្តែង ៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 177 នាក់

ម្សិលមិញ 1253 នាក់

សរុប 891636 នាក់