ពិធីប្រកាសផ្ទេរ និងតែងតាំងលោក ខាំ សុផារី វរៈ ចូលកាន់តំណែងព្រះរា​ជ​អាជ្ញា នៃអយ្យការអមសាលាដំបូង​ខេ​ត្តស្វាយរៀង នឹងរៀបចំនៅ ព្រឹកថ្ងៃ​ទី២៧ ខែកុម្ភៈ ក្រោមអធិបតី​លោ​​​​​​ក​ អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រ​សួ​ង​យុ​ត្តិ​​​ធម៌

20200222.3

ខេត្តស្វាយរៀង ៖ ពិធីប្រកាសផ្ទេរ និងតែងតាំងចូលកាន់តំណែងរបស់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នឹ​​​ងរៀបចំឡើងនៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ​​​​​​២០២០ខាងមុខ ក្រោមអធិបតីលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

លិខិតបង្គាប់ដែលចេញដោយមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ពិធីនេះក៏មានការអញ្ជើញចូលរួមជាអធិបតីរបស់អភិបាល​ខេ​​ត្តស្វាយរៀង សមាជិក នៃឧត្តមក្រុមប្រឹក្សានៃ​អង្គចៅក្រមជា ប្រធានមន្ទីរនានារបស់ខេត្ត និងភ្ញៀវកិត្តិយសជាច្រើនរូបទៀ​ត​​ផងដែរ។

សូមជម្រាបជូនថា លោក ខាំ សុផារី វរៈព្រះរាជអាជ្ញាថ្នាក់លេខ២ ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សី​ហ​មុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រក​ម្ពុ​ជា ត្រាស់បង្គាប់តែងតាំង ជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀ​ង​ តាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ជំនួសលោក គង់ ច័ន្ទខេ​ម​រិ​ទ្ធ ដែលត្រូវបានផ្ទេរទៅកាន់ជា ព្រះរាជអាជ្ញា​ខេ​ត្តប៉ៃលិន ។

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 125 នាក់

ម្សិលមិញ 1253 នាក់

សរុប 891584 នាក់