លោកពូទីនសាងសង់ស្ពានវែងបំផុតនៅលើពិភពលោក

រុស្ស៊ី ៖កាលពី​ថ្ងៃ​ទី២៤ ខែ​កក្កដា ២០១៨ ម្សិលមិញនេះ ប្រធានាធិបតី​រុស្ស៊ី លោក វ្លាឌីមៀ ពូទីន បាន​បញ្ជា​ឲ្យ​រដ្ឋាភិបាលរៀបចំ​គម្រោង​សាងសង់​ស្ពាន​វែងជាងគេ​បំផុតតភ្ជាប់​កោះ Sakhalin ទៅកាន់ដែនដីគោករបស់រុស្ស៊ី។ ការងារនេះត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ជំនួប​ជាមួយ​លោក Oleg Kozhemyako អភិបាល​កោះ Sakhalin ។ (នេះបើយោងតាមសារព័ត៌មានរុស្ស៊ី RT )

 ការ​សាងសង់​ស្ពាន​នេះ នឹង​ធ្វើ​ឲ្យ​ជីវិត​កាន់តែ​ប្រសើរ​ឡើង “អ្នកអាច​មក អាច​ទៅ​បាន​គ្រប់​ពេល​ទាំង​អស់ គ្រប់​ស្ថានភាព​ទាំង​អស់” លោក ពូទីន បន្តថា គម្រោងនេះនឹងតម្រូវឱ្យសាងសង់អគារធំៗ  អាចច្រើនជាង១០ ហើយចំណាយអស់ជាច្រើនពាន់លានដុល្លារ។ ការស្ថាបនាស្ពានទៅកាន់ Sakhalin នឹងមានការលំបាក និងចំណាយកាន់តែច្រើនព្រោះស្ពាននេះនឹងមានប្រវែង៥៨០ គីឡូម៉ែត្រដែលមានផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតផងដែរ។ ប្រទេសរុស្ស៊ីចាត់ទុកស្ពានដែលវែងជាងគេនៅលើពិភពលោកដែលតភ្ជាប់ Sakhalin ទៅកាន់ដីគោកនៅ Far East ” ។

ចំនួនប្រជាជននៅលើកោះនេះបានធ្លាក់ចុះជាង៣០ ភាគរយដល់មនុស្សជិត៥០ម៉ឺននាក់ក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះដោយសារតែតំបន់ដាច់ស្រយាល និងកង្វះនៃការតភ្ជាប់ត្រឹមត្រូវមកកាន់ដែនដីគោក។

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 818 នាក់

ម្សិលមិញ 1105 នាក់

សរុប 490855 នាក់