រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចុះផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤២ ដល់សមាជិកបក្សនៅស្រុកបារាយណ៍ និងស្រុកតាំងគោក

20200222.6

ខេត្តកំពង់ធំ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារបក្សចុះជួយស្រុកបារាយណ៍ និងស្រុកតាំង​គោ​ក នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ បា​ន​ចុះផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤២ អាណត្តិទី៥ ដ​ល់​សមាជិក-សមាជិកាគណបក្សនៅស្រុកបារាយណ៍ និងស្រុកតាំងគោក។

នាឱកាសនោះ ប្រធានគណបក្សប្រជាជនប្រចាំស្រុកទាំងពីរបានអានសេចក្ដីជូនដំណឹងស្ដីពី លទ្ធផលនៃសន្និបាតរបស់គ​ណៈក​ម្មា​ធិ​ការកណ្ដាល លើកទី៤២ អាណត្តទី៥ ជូ​ន​សមាជិក-សមាជិកាគណបក្សបានជ្រាប ដើម្បីជាស្មារតីអនុវត្តការងារបន្តទៅមុខ។

លោក ថោង ខុន បានលើកឡើងពីការខិតខំរបស់សម្ដេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសង្គ្រោះភ្ញៀវទេ​​ស​ចរណ៍ជាង ២,០០០នាក់ នៅលើនាវា W​e​sterdam កាលពីពេលកន្លងទៅ ដោយទទួលបានការកោតសរសើរពីសំណាក់ភ្ញៀវទេ​​​​សចរណ៍ និងសហគមន៍អន្តរជាតិជាច្រើន។

លោកបានផ្សព្វផ្សាយពីការខិតខំរិះរកដំណោះស្រាយ ក្នុងការស្រោចស្រង់កំណើនភ្ញៀវទេសចរដែលកំពុងមានការធ្លាក់ចុះ ដោយ​សា​រ​សង្គ្រាមពាណិជ្ជកម្មរវាងសហរ​ដ្ឋអា​មេ​រិ​​ក និងមហាយក្សចិន ព្រមទាំងបញ្ហាផ្ទុះការរីករាលដាលជំងឺ Covid-19 ដែលកំពុងរា​ត​ត្បា​តសឹងពាសពេញពិភពលោក នាំឱ្យប៉ះពាល់ដល់ខ្សែចង្វាក់ផលិតកម្ម និងវិស័យទេ​សចរណ៍។

លោកបានបង្ហាញពីការគាំទ្ររបស់បរទេស សហគមន៍អន្តរជាតិមកលើសម្ដេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដែ​លបាននិងកំពុងដឹកនាំប្រទេសប្រកបដោ​យ​សុខសន្តិភាព ស្ថិរភាពនយោបាយ មានការអភិវឌ្ឍ ដែលបាននិងកំពុងអនុវត្ត​យ៉ា​ងខ្ជាប់ខ្ជួនតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា គោរពតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ព្រ​ម​​ទាំងបានលើកស្ទួយកិត្យានុភាពជា​តិលើឆាកអន្តរជាតិយ៉ាងល្បីរន្ទឺ តាំងពីបាតដៃទទេ ដែលមិនងាយមានបុគ្គលណាធ្វើបាននោះឡើយ។

លោកបានថ្លែងយ៉ាងដូច្នេះថា «ទោះបីស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ សំខាន់ឱ្យតែថ្នាក់ដឹកនាំ និងសមាជិកមាន​កា​រ​សាមគ្គីគ្នា សហការគ្នាដោះស្រាយបញ្ហា នោះ​នាវាកម្ពុជានៅតែឆ្ពោះទៅមុខជានិច្ច តួយ៉ាងកម្ពុជាធ្លាប់មានប្រវត្តិឆ្លងកាត់ស្ថា​ន​ភាពលំបាកៗជាច្រើនមកហើយ ប៉ុន្តែរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា នៅ​តែ​​​អាចរួមគ្នាដោះស្រាយបាន និងទ​ទួ​ល​បានជោគជ័យជាបន្តបន្ទាប់»។

លោកបានបន្តដាស់តឿនដល់ក្រុមការងារបក្សចុះជួយមូលដ្ឋានទាំងអស់ ត្រូវចុះជាប់មូលដ្ឋាន ដឹងសុខទុក្ខ ការលំបាក និងគិត​គូ​រពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន កុំ​ប៉ះ​ពាល់ផលប្រយោជន៍របស់ប្រជាជន ប៉ុន្តែត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈមនានានៅ​មូលដ្ឋាន និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ ដើម្បីតបស្នងជូនទៅប្រជាជន ដែលពួកគាត់នៅតែស្រលាញ់ គាំ​ទ្រ និងនៅជាមួយគណបក្សប្រជាជនកម្ពុជាជាប់រហូត។

តាមការព្យាករណ៍ថា នៅឆ្នាំ២០២០នេះ ប្រទេសកម្ពុជានឹងមានអាកាសធាតុហួតហែង ហើយការមកដល់នៃរដូវវស្សាក៏នឹងមាន​ភា​ពយឺតយ៉ាវទៀតនោះ លោក ថោង ខុន បា​ន​​ណែនាំដល់ក្រុមការងារគណបក្សប្រជាជនទាំងអស់ ត្រូវត្រៀមជួយអន្តរាគមន៍ដោះ​ស្រាយបញ្ហាទឹកប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជនមូលដ្ឋាន ដែលខ្វះខាតទឹកប្រើប្រា​ស់​ឱ្យបានទាន់ពេលវេលា និងចូលរួមប​ង្កា​រ​ទប់ស្កាត់ភ្លើងឆេះព្រៃ ឬជំងឺដង្កាត់នានានរដូវប្រាំងផងដែរ។

បើតាមលោក ថោង ខុន លោកចង់ធ្វើឱ្យស្រុកបារាយណ៍ និងស្រុកតាំងគោក ក្លាយជាស្រុកគំរូក្នុងការរក្សាបានអនាម័យ បរិ​ស្ថា​ន​ល្អ ដោយលោកត្រៀមទិញម៉ូតូដឹកសំរាមចំ​នួ​ន៤គ្រឿង ពីសាលារាជធានីភ្នំពេញ សម្រាប់ដាក់នៅតាមផ្សារទាំង៤ នៃស្រុកទាំង​ពី​រ និងត្រៀមប្រគល់ជូនរដ្ឋបាលស្រុកទាំងពីរ ដើម្បីអនុវត្តផែនការស្រុកគំរូនេះ ៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 129 នាក់

ម្សិលមិញ 1253 នាក់

សរុប 891588 នាក់