អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអ​ន្តរជាតិ នៃក្រសួងពាណិជ្ជកម្មថៃ នឹ​ងរៀបចំកម្មវិធីផ្សព្វផ្សាយ «ម្ហូបអា​ហារ និងភេសជ្ជៈថៃ ឆ្នាំ ២០២០ -TH​A​I FOOD & BEVERAGE FEST​I​V​AL 2020» ចាប់ពីថ្ងៃទី២២ ខែកុ​ម្ភៈ រហូតដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២​០​​​​២០ នៅផ្សារម៉ាក្រូ

20200222.8

រាជធានីភ្នំពេញ ៖ ស្ថានតំណាងពាណិជ្ជកម្មថៃ នៅរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មថៃ នឹងរៀបចំកម្ម​វិ​ធី​ផ្សព្វផ្សាយ «ម្ហូបអាហារ និងភេសជ្ជៈថៃ ឆ្នាំ ២០២០ -THAI FOOD & BEVERAGE FESTIVAL 2020» ចាប់ពីថ្ងៃទី២២ ខែកុម្ភៈ រហូតដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ ២​០​​២០ នៅផ្សារម៉ាក្រូ សែនសុខ រាជធានីភ្នំពេញ។

ក្នុងកម្មវិធីនេះបានជ្រើសរើសទិញទំនិញម្ហូបអាហារ និងភេសជ្ជៈថៃ ជាច្រើនប្រភេទ ដោយមានការបញ្ចុះតម្លៃយ៉ាងពិសេស ព្រមទាំងអនុញ្ញាតឲ្យប្រជាពលរដ្ឋ អាចទស្សនា​កា​រចម្អិន និងភ្លក្សម្ហូបថៃពីភោជនីយដ្ឋានថៃ ដែលទទួលបានស្លាកសញ្ញាបញ្ជាក់ពីគុណភាពមុខម្ហូបថៃ Thai Select។

កម្មវិធីពិសេស! នៅពេលប្រជាពលរដ្ឋ ទិញទំនិញអស់ទឹកប្រាក់ចំនួន១០ដុល្លារ នឹងទទួលបានឆ្នោតផ្សងសំណាងចំនួន១សន្លឹក ដែលនឹងមានការចាប់ឆ្នោតផ្សងសំណាង ជារៀងរាល់ថ្ងៃនៅវេលាម៉ោង៦ល្ងាច។ ប្រសិនពុំបានទទួលរង្វាន់ប្រចាំថ្ងៃនោះទេ សូមរង់ចាំផ្ទៀងសន្លឹកឆ្នោត ក្នុងកម្មវិធីចាប់ឆ្នោតផ្សងសំណាងរង្វាន់ធំ នៅថ្ងៃចុងក្រោយនៃកម្មវិធី គឺថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៧យប់៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1063 នាក់

ម្សិលមិញ 1127 នាក់

សរុប 743169 នាក់