សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេសជូនជនរួមជាតិខ្មែរ ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ នៅវិមានសន្តិភាព

20200222.10

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃច័ន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ នឹងមានកា​រ​ថ្លែងសា​រ​ពិសេសមួយជូនជនជាតិខ្មែរទាំងអស់ ពាក់​ព័​ន្ធស្ថានភាពថ្មីៗចុងក្រោយ។ការថ្លែងសារនេះធ្វើឡើងនៅវិមានសន្តិភាព ហើយមា​ន​ការផ្សាយផ្ទាល់ និងបន្តផ្ទាល់ទៅតាមបណ្តាញផ្សព្វផ្សាយនានានៅក្នុងប្រទេសកម្ពុជាផ​ង​ដែរ។ បន្ទាប់ពីសម្តេចថ្លែងសារពិសេស និ​ងបើកឱ្យមានវេទិកាសំណួរ និងចម្លើយជាមួយអ្នកព័ត៌មាន, បន្ទាប់មកសម្តេចតេជោនាយករដ្ឋមន្ត្រី នឹងដឹកនាំកិច្ចប្រជុំប្​រចាំ​ឆមា​ស​ទី៣របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ផងដែរ ។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការស្នើ​សុំ​របស់សម្តេចតេជោ ហ៊ុន សែន ក្រោយពេលបោះឆ្នោតជាតិអាណត្តិទី៦។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មានស​មា​ស​ភាពមកពីគណបក្សយោបាយចំនួន១៦ ក្នុងចំណោមគណបក្សនយោបាយចំនួ​ន​២០ ដែលបានចូលរួមការបោះឆ្នោត ។ ឧត្តម​ក្រុ​មប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជាយន្តការពិគ្រោះ និងផ្តល់យោបល់របស់គណបក្សនយោបាយជូនរាជរដ្ឋាភិបាលក្រៅក្រ​ប​​ខ​ណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាជន និងការអភិវឌ្ឍសង្គមប្រ​ក​​បដោយសក្តានុពល។

ក្រោយពេលបង្កើតឡើងហើយនោះឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាក់ទៅតាម​តួ​នាទីភារកិច្ចរបស់ខ្លួន ដែលរួមមានការពិ​និ​ត្យ និងផ្តល់យោបល់ទៅលើសេចក្តីព្រាងច្បាប់នានាមុនដាក់ឱ្យរាជរដ្ឋាភិបាលពិនិ​ត្យ និងសម្រេច។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏បានកោះអញ្ជើញថ្នាក់ដឹ​ក​នាំ​តាមក្រសួងស្ថាប័ននានា មកសាក​សួ​រលើបញ្ហាមិនប្រក្រតីមួយចំនួន ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួង ស្ថាប័នទាំងនោះផងដែរ។ ក្រៅពីនេះសមាជិកឧត្តម​ក្រុ​មប្រឹ​ក្សា​ពិគ្រោះ និងផ្តល់យោបល់ ក៏បានចុះធ្វើសកម្មភាពយ៉ាងសកម្ម ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ រួមមានបញ្ហាជ​ម្លោះ​ដីធ្លី នៅតាមបណ្តាខេត្ត។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានឱ្យដឹងថា ក្នុងរយៈពេល១៦ខែក្រោយពេលបង្កើត សមាជិកឧត្តមក្រុមប្រឹក្សាពិ​គ្រោះ និងផ្តល់យោបល់ បានចុះបំពេញបេស​ក​ក​ម្មនៅទូទាំង២៥រាជធានី-ខេត្តជាង ៤០០លើក និងបានធ្វើរបាយការណ៍អមដោ​យ​ភស្តុតាងលើបញ្ហានានាដែលខ្លួនប្រមូលបានដាក់ជូនសម្តេចតេជោ ហ៊ុន សែន ជិត ២​០​​០ករណី។ ក្នុងរបាយការណ៍ជិ​ត​២០​០​នេះ​ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ទទួលបានការឆ្លើយតបត្រឡប់មកវិញរបស់សម្តេចតេជោចំនួន៣២។ ក្នុងរយៈពេ​ល​ប្រមាណ១៦ខែនេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានបើកកិច្ចប្រជុំពិនិត្យទៅសេចក្តីព្រាងច្បាប់ផ្សេងៗចំនួ​ន​១​២​​លើក និងបានរៀបចំកិច្ចប្រជុំធ្វើបទបង្ហាញ និ​ង​ពិគ្រោះពិភាក្សាផ្តល់ធាតុចូលជាមួយប្រតិភូក្រសួងនីមួយៗចំនួន១៣លើក។ ឆ្នាំ​២០១៩ រាជរដ្ឋាភិបាលបានផ្តល់ថវិកាជាង ១លានដុល្លារដល់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និ​ង​ផ្តល់យោបល់សម្រាប់ចំណាយលើស​ក​ម្ម​ភាពរបស់ខ្លួន។ តែឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានចំណាយជិត ៨៧ម៉ឺនដុល្លារអាមេរិក នៅសល់ជាង ៤៥​ម៉ឺ​ន​ដុ​​ល្លារ ។

សម្តេចតេជោ ហ៊ុន សែន ដែលជាអ្នកផ្តួចផ្តើមបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានបង្ហាញការពេញចិត្តជាខ្លាំ​ង​ចំពោះយន្តការ របស់ឧត្តមក្រុមប្រឹក្សាពិ​គ្រោះ​ និងផ្តល់យោបល់ ដែលបានរួមចំណែកយ៉ាងច្រើនក្នុងការដោះស្រាយបញ្ហាក្នុងស​ង្គ​​​ម រួមទាំងបញ្ហាអសកម្មរបស់មន្ត្រីមួយចំនួនផង ៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 106 នាក់

ម្សិលមិញ 1253 នាក់

សរុប 891565 នាក់