រាជរដ្ឋាភិបាលបានសម្រេចព្យាររយៈពេលចូលទស្សនាតំបន់អង្គរ សម្រា​ប់​ភ្ញៀវទេសចរបរទេស តាមប្រភេទសំបុត្រ សម្រាប់រយៈពេល៤ខែ

20200225.9

រាជធានីភ្នំពេញ ៖ ដើម្បីអនុវត្តវិធានការ សម្រួលផលប៉ះពាល់មកលើវិស័យទេសចរណ៍ នៅខេត្តសៀមរាប រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ថែមចំនួនថ្ងៃ ជូនភ្ញៀវទេស​ច​រ​បរទេស ដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ។

នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានចេញលិខិតផ្លូវការមួយ ប្រាប់ឲ្យគ្រឹះស្ថានអង្គរអនុត្តន៍ការបន្ថែមចំនួនថ្ងៃ ជូនភ្ញៀវទេសចរ ដែល​ទិ​​​ញ​សំបុត្រចូលទស្សនាអង្គរ។

ក្រសួងសេដ្ឋកិច្ចបានញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចព្យាររយៈពេលចូលទស្សនាតំបន់អង្គរ សម្រាប់ភ្ញៀវទេសចរបរទេស តាមប្រភេទសំបុត្រ ដូចខាងក្រោម៖

-  ១៖ សំបុត្រសម្រាប់រយៈពេល១ថ្ងៃ អាចចូលទស្សនាបានរយៈពេល២ថ្ងៃ ។
- ២៖ សំបុត្រសម្រាប់រយៈពេល៣ថ្ងៃ អាចចូលទស្សនាបានរយៈពេល៥ថ្ងៃ ។
- ៣៖ សំបុត្រសម្រាប់រយៈពេល៧ថ្ងៃ អាចចូលទស្សនាបានរយៈពេល១០ថ្ងៃ ។

ក្រសួងបញ្ជាក់ថា ការអនុវត្តន៍បន្ថែមចំនួនថ្ងៃជូនភ្ញៀវទេសចរនេះ មានរយៈពេល៤ ខែចាប់ពីថ្ងៃទី២៥​ ខែកុម្ភៈ ឆ្នាំ២០២០តទៅ ។

សូមជម្រាបថា ប័ណ្ណចូលទស្សនាតំបន់អង្គរមាន៣ប្រភេទ៖ ប័ណ្ណចូលទស្សនា១ថ្ងៃ តម្លៃ៣៧ដុល្លារ, បណ័្ណចូលទស្សនា៣ថ្ងៃ មានតម្លៃ៦២ដុល្លារ និងបណ័្ណចូលទស្សនា​៧​ថ្ងៃ​ មានតម្លៃ៧២ដុល្លារ ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 160 នាក់

ម្សិលមិញ 1253 នាក់

សរុប 891619 នាក់