ប្រតិភូក្រសួងការពារជាតិកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះ លើកកម្ពស់កិច្ចសហប្រត្តិបត្តិការកម្ពុជា-បង់ក្លាដេស (JC) លើកទី១ នៅបង់ក្លាដេស

20200225.5

រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ គណៈប្រតិភូជាន់ខ្ពស់តំណាងឲ្យក្រសួងការពារជាតិកម្ពុជា ដឹកនាំដោយឧត្តមសេនីយ៍ឯក គឹម រស្មី អគ្គលេខា​ធិ​ការរង ក្រសួងការពារជាតិ ចេញដំណើរទៅចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះលើកកម្ពស់កិច្ចសហប្រត្តិបត្តិការកម្ពុជា-បង់ក្លាដេស(JC) លើកទី១ នៅទីក្រុងដាក្កា ប្រទេ​ស​បង់ក្លាដេស ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ។

ក្នុងដំណើរបេសកកម្មនេះផងដែរ លោកឧត្តមសេនីយ៍ឯក គឹម រស្មី នឹងត្រូវជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងរដ្ឋាភិបាល និងស្ថាប័នចំណុះឲ្យវិស័យការពារជា​តិបង់ក្លាដេស ដើម្បីបង្កើននូវទំនាក់ទំនងជាមិត្តភាព សហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក លើវិស័យការពារជាតិរវាងកម្ពុជា-បង់ក្លាដេស ឲ្យ​មា​នការវិវត្តន៍ជឿនលឿន កាន់តែល្អប្រសើរ ។

ក្នុងឱកាសនៃការចាកចេញរបស់គណៈប្រតិភូ គេឃើញមានវត្តមាននាយទាហានក្នុងអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិជាច្រើនរូប អញ្ជើញមកផ្តល់កិត្តិយសក្នុងពិធី​ជូ​ន​​​ដំណើរផងដែរ ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 196 នាក់

ម្សិលមិញ 1253 នាក់

សរុប 891655 នាក់