ការប្រមូលពន្ធនៅតំបន់ច្រកទ្វាអន្តរជាតិដូង មានការកើនឡើងខ្ពស់ដែលធានាបាននូវកំណើនសេដ្ឋកិច្ចជាតិ

20200226.8

 

តាមប្រភព លោក ជ័យជុនតារា អនុប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិដូងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានឲ្យដឹងថា ក្នុងឆ្នាំ២០១៩កន្លងមក កា​រប្រមូលចំណូលពន្ធនៅក្នុងតំបន់ច្រកទ្វារអន្តរជាតិដូងបានជាង ៨៧ពាន់លានរៀល លើស ១០០ភាគរយនៃផែនការកំណត់ ហើយចំណូលទាំងអស់នោះទទួលបានតា​ម​រយៈការនាំរថយន្តចូល លំហូរនៃចរន្តទំនិញផ្សេងៗដូចជា ទំនិញកសិកម្ម សម្លៀកបំពាក់ គ្រឿងយន្តកសិកម្ម សុទ្ធសឹងតែជាចំណូលមួយដ៏សំខាន់ សម្រាប់ជួយកំណើន​សេ​ដ្ឋកិច្ចជាតិ ។
លោកបន្តថា ដើម្បីចូលរួមក្នុងការប្រមូលចំណូលពន្ធចូលថវិកាជាតិ គយនិងរដ្ឋាករ ច្រកទ្វារអន្តរជាតិដូង បានរឹតបន្តឹង ការប្រមូលចំណូលពន្ធ មិនឲ្យបាត់បង់នោះឡើយ ជាពិសេសរឹតបន្តឹងចំពោះក្រុមឈ្មួញដែលរកស៊ីនាំចូលទំនិញនានា ដែលកំពុងគេចវេស មិនព្រមបង់ពន្ធជូនរដ្ឋ ការិយាល័យគយនិងរដ្ឋាករច្រកទ្វារអន្តរជាតិដូង បានសហការរួច​ជាស្រេចជាមួយសមត្ថកិច្ចពាក់ព័ន្ធនានាក្នុងការទប់ស្កាត់បទល្មើសគេចពន្ធឲ្យកាន់តែមានប្រសិទ្ធភាព គុណភាព និងការជឿជាក់ ដើម្បីប្រមូលពន្ធជូនរដ្ឋបានគ្រប់ចំនួន និ​​ង​មានការកើនឡើងបន្ថែមទៀត ។ នៅក្នុងឆ្នាំ២០១៩ យើងមានការនាំចូលរថយន្តសរុបក្នុងមួយឆ្នាំបាន១៣៩ គ្រឿងដែលបានផ្ដល់ចំណូលពន្ធនិងអាករប្រមាណ ២២​ពា​ន់​លានរៀលដែលជាតួរលេខមូលមានកំណើនប្រមាណ ៧,៨០ភាគរយបើធៀបឆ្នាំ ២០១៨ហើយទំនិញចរន្តក្រៅពីរថយន្តមានការកើនឡើងជាងឆ្នាំ ២០១៨ដែរប្រមាណ​បា​នជា ៦៣ពាន់លានរៀលថ្មើរហ្នឹង ១២,៤៩ ភាគរយហើយការិយាល័យនឹងខិតខំពង្រឹងនូវសមត្ថភាពចំណេះដឹងរបស់មន្ត្រីដោយទប់ស្កាត់មិនឱ្យមានការហូរចូលទំនិញគេ​​​​​​ចពន្ធទាំងអស់នេះក្នុងការិយាល័យនោះទេព្រោះនេះជារឿងមួយធ្វើឱ្យយើងបាត់បង់ចំណូលល្អអញ្ចឹងមានតែការទប់ស្កាត់នេះហើយដែលអាចប្រមូលជូនរដ្ឋគ្រប់និងលើក​ផែ​នការក្នុងឆ្នាំ ២០២០នេះ ។
គួរបញ្ជាក់ថាការប្រមូលពន្ធនៅតំបន់ច្រកទ្វារអន្តរជាតិដូងនៃខេត្តបាត់ដំបង បានធ្វើតាមការកំណត់របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជាពិសេសនោះគឺលើ​ស៣០​ភា​គរយ នៃការព្រាងទុករបស់រាជរដ្ឋាភិបាល ៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 181 នាក់

ម្សិលមិញ 1253 នាក់

សរុប 891640 នាក់