Update៖ លោក មាន សំណាង៖ រឿងនេះចប់ហើយ ខាងខ្ញុំជួយគាត់ទិញសម្ភារដាក់ជូនគាត់វិញហើយ «ម្ចាស់រថយន្តដែលត្រូវគេលួចស៊ីគ្រឿង»

photo_2020-05-14_20-22-48

កណ្តាល​ ៖ លោក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានប្រាប់អង្គភាពសារព័ត៌មាន CSN Daily តាមប្រព័ន្ធ Telegram  នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះថា រឿងនេះចប់ហើយ ខាងខ្ញុំជួយគាត់ទិញសម្ភារដាក់ជូនគាត់វិញហើយ (ម្ចាស់រថយន្តដែលត្រូវគេលួចស៊ីគ្រឿង) ដែលមានទឹកប្រាក់ចំនួន១២០០ដុល្លារ ដើម្បីបញ្ចប់រឿង ក្រោយផ្ទុះប្រតិកម្មយ៉ាងខ្លាំងក្លា ពីសំណាក់មហាជន ចំពោះប៉ូលិសស្រុកអង្គស្នួល ខេត្តកណ្តាល ដែលរងការចោទប្រកាន់ថា «បានស៊ីគ្រឿងឡានជាវត្ថុតាងខ្ទេចខ្ទី»។

សូមបញ្ជាក់ថា យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ «Hok Tanghong» បានបង្ហោះកាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ថា «នេះហើយឡានខ្ញុំដែលបានរក្សាទុកនៅក្នុងអធិការដ្ឋាននគរបាល ស្រុកអង្គស្នួល ខេត្តកណ្ដាល ហើយពេលមកគ្រឿងពេញ ដល់ពេលមកដកឡានវិញស៊ីគ្រឿងអស់ សុំខ្លាចហើយលោកប៉ូលិសអើយធ្លាប់តែលឺគេថាឥឡូវជួបផ្ទាល់ខ្លួនឯងបានដឹង»។

នាពេលថ្មីៗនេះ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងថា «មន្ត្រីអនុវត្តច្បាប់ នឹងទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ នូវសកម្មភាពបំពានច្បាប់ ក្នុងពេលបំពេញមុខងាររបស់ខ្លួន យោងតាមមាត្រា៧៤ នៃច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក!»។

មាត្រា៧៤ នៃច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកចែងថា «មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកណា ដែលនៅក្នុងក្របខ័ណ្ឌមុខងារ ឬក្នុងឱកាសបំពេញមុខងាររបស់ខ្លួន ដែលបានដកហូតយកបណ្ណបើកបរ ផ្លាកលេខ បណ្ណសម្គាល់យានជំនិះ ឬឃាត់ទុកយានជំនិះដោយបំពានច្បាប់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ថ្ងៃទៅ១ខែ និងពិន័យជាប្រាក់ពី១សែនរៀលទៅ៨សែនរៀល»។

ក្នុងករណីដែលមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ធ្វើឱ្យមានការខូចខាតឬបាត់បង់ផ្នែកណាមួយ នៃយានជំនិះដែលបានឃាត់ទុក អង្គភាពសាមីត្រូវទទួលខុសត្រូវក្នុងការសងការខូចខាត ឬបាត់បង់នោះ៕ 

photo_2020-05-14_20-23-11 photo_2020-05-14_20-23-14 photo_2020-05-14_20-23-17

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 127 នាក់

ម្សិលមិញ 1253 នាក់

សរុប 891586 នាក់