រើសបានកាបូបលុយ យកទៅឲ្យម្ចាស់វិញ ជូនសគុណមិនយកហើយជូនត្រីម្ចាស់កាបូបទុកហូបទៀត

មានការចែករំលែក និងសរសើរនូវទឹកចិត្តរបស់ពូមីងពីរនាក់ប្តីប្រពន្ធដែលរើសបានកាបូបដៃរបស់បងស្រីម្នាក់ ហើយបានទាក់ទងភ្លាមៗដើម្បីឲ្យម្ចាស់មកទទួលកាបូបវិញ ដោយមិនទទួលសគុណពីបងស្រី ហើយថែមទាំងជូនត្រីបងស្រីទុកបរិភោគទៀត។

60a095aaa8234_1621136760_medium

តាមការបង្ហោះរបស់គណនីយហ្វេសប៊ុកដែលមានឈ្មោះ Chansodavy Long កាលពីថ្ងៃទី ១៤ កុម្ភៈ ថ្មីៗនេះ បងស្រីម្នាក់បានរៀបរាប់ពីចិត្តរបស់ប្តីប្រពន្ធដែលរើសបានកាបូបដៃរបស់គាត់ នៅម្ដុំផ្លូវចូលសេវេនអេនជី តាមផ្លូវជាតិលេខ8A ដោយពូមីងទាំងពីរបានទាក់ទងមកគាត់ តាមរយៈក្រដាសទ្រូម៉ានី ដែលមាននៅក្នុងកាបូបលុយ ដើម្បីឲ្យបងស្រីមកទទួលយកកាបូបនោះវិញ។ ហើយអ្វីដែលគួរឲ្យរំភើបជាងនេះទៅទៀតនោះ នៅពេលបងស្រីជូនសគុណពួកគាត់ គឺពួកគាត់មិនទទួលយកដាច់ខាត ហើយថែមទាំង ជូនត្រីបងស្រីដើម្បីទុកហូប ដោយនិយាយថា បើមិនព្រមទទួលទទួលពួកគាត់ខឹងហើយ។ គួរបញ្ជាក់ដែរថា នៅក្នុងកាបូបរបស់បងស្រីមាន ប្រាក់ដុល្លារនិងខ្មែរ ៤០ ម៉ឺនរៀល កាតគ្រីម៉ូតូ020 បណ្ណបើកបរយានយន្ត អត្តសញ្ញាណប័ណ្ណ កាតATM កាតកន្លែងការងារ ប័ណ្ណចាក់វាក់សាំង។

60a0933ec0f9a_1621136160_medium

នេះជាទឹកចិត្តដ៏ល្អ និងជាគម្រូមួយដែលគួរតែត្រូវបានចែករំលែកនៅក្នុងសង្គមនាពេលបច្ចុប្បន្ន។ គួរឲ្យសរសើរនូវទឹកចិត្តរបស់ពួកគាត់ណាស់ សង្ឃឹមថា សង្គមខ្មែរនឹងមានមនុស្សល្អៗដូចជាពួកគាត់ច្រើនៗ ៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 135 នាក់

ម្សិលមិញ 671 នាក់

សរុប 1337554 នាក់