អភិបាលខេត្តត្បូងឃ្មុំ នាំយកថវិកា៥លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនធំ ទៅប្រគេនព្រះសង្ឃវត្តដំរិលជាង១០០អង្គ ខណៈស្ថិតក្នុងតំបន់បិទខ្ទប់

2021-05-17-03

ខេត្តត្បូងឃ្មុំ ៖ បន្ទាប់ពីទទួលបានព័ត៌មាន ក៏ដូចជាឆ្លើយតបតាមការអំពាវនាវរបស់ព្រះសង្ឃ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បាននាំយកគ្រឿងឧបភោគ បរិភោគ ព្រមទាំងបច្ច័យមួយចំនួន ទៅប្រគេនជូនព្រះចៅអធិការវត្ត ព្រះសង្ឃនិងសាមណេរកំពុងបួសរៀន ប្រមាណជាង១០០អង្គ នៅវត្តដំរិល ស្ថិតក្នុងឃុំដំរិល ស្រុកអូររាំងឪ ដើម្បីផ្គត់ផ្គង់ និងរួមចំណែកជួយសម្រួល ក្នុងគ្រាដែលវត្តនេះស្ថិតក្នុង(តំបន់បិទខ្ទប់១៤ថ្ងៃ)។

ជាមួយនឹងទឹកចិត្តជ្រះថ្លា ដ៏ប្រពៃនេះ ឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមឧបត្ថម្ភដល់ព្រះសង្ឃដែលកំពុងសិក្សារៀនសូត្រ ហើយជួបការខ្វះខាតដោយសារវត្តដំរិលស្ថិតក្នុងតំបន់បិទខ្ទប់ ដើម្បីទប់ស្កាតការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

ចំពោះគ្រឿងឧបភោគបរិភោគដែលឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ នាំយកទៅប្រគេនព្រះសង្ឃរួមមាន ថវិកា ៥លានរៀល, អង្ករ ៥០០ គីឡូក្រាម, មី១៧កេស, ត្រីខ ៤កេសធំ, ទឹកសុទ្ធ១០០យួរ, ទឹកផ្លែឈើ១៥កេស និងឆៃប៉ូវ ២ក្រឡធំផងដែរ៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 760 នាក់

ម្សិលមិញ 1184 នាក់

សរុប 1225079 នាក់