គោលការណ៍គ្រឹះទាំង៧របស់កាកបាទក្រហម

images (23)

 

១. ភាពមនុស្សធម៌

ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិកើតឡើងដោយបំណងប្រាថ្នា សំដៅជួយជនរងរបួសនៅ ក្នុងសមរភូមិ ដោយមិនបែងចែក ឬរើសអើង។ ខិតខំខ្នះខ្នែង ទៅតាមសមត្ថភាពជាតិ និងអន្តរជាតិរបស់ខ្លួន ដើម្បីបង្ការ និងកាត់បន្ថយទុក្ខលំបាកវេទនា របស់មនុស្សលោកគ្រប់ទីកន្លែងដែលជួបប្រទះ។ គោលបំណង នៃចលនា គឺការពារជីវិត និងសុខភាព ហើយធានាការគោរពមនុស្សលោក។ ចលនា នឹងលើកកំពស់ការយោគ យល់គ្នាទៅវិញ-ទៅមក មិត្តភាព សហប្រតិបត្តិការ និងសន្តិភាព ស្ថិតស្ថេរ ក្នុងចំណោមជនគ្រប់រូប។

២. ភាពមិនលំអៀង

ជាភាពមិនបែងចែក ឬរើសអើងសញ្ជាតិ ពូជសាសន៍ ជំនឿ សាសនា វណ្ណៈ ឬទស្សនៈនយោបាយឡើយ។ ភាពមិនលំអៀង ខិតខំប្រឹងប្រែង សម្រាលការឈឺចាប់ខ្លោចផ្សាររបស់ជនគ្រប់រូប ដោយចំពោះតែអ្នកដែល ត្រូវការចាំបាច់ឲ្យជួយ និងជូនអាទិភាពដល់ករណីដែលជាគ្រោះអាសន្នជាងគេ។

៣. អព្យាក្រឹត្យភាព

ដើម្បីបន្តរក្សាក្តីសោមនស្សរីករាយ និង ជំនឿទុកចិត្តពីគ្រប់មជ្ឈដ្ឋាន ចលនា មិនគប្បីចូលរួមក្នុងអរិភាព ឬទោះជាក្នុង កាលៈទេសៈណាក៏ដោយ មិនចូលរួមក្នុងការវែកញែករកខុស ត្រូវក្នុងបញ្ហានយោបាយ ពូជសាសន៍ ជំនឿសាសនា មនោគមន៍វិជ្ជាឡើយ។

៤. ឯករាជ្យភាព

ចលនាត្រូវតែឯករាជ្យ។ សមាគមជាតិទោះជាជំនួយការឲ្យរដ្ឋាភិបាលខាងសេវាកម្មមនុស្សធម៌ និងស្ថិតនៅក្រោមច្បាប់ របស់ ប្រទេសជាតិក៏ដោយ ក៏ជានិច្ចកាលត្រូវតែរក្សាស្វ័យភាពរបស់ខ្លួន ដើម្បីអាចធ្វើសកម្មភាពបានស្របតាមគោលការណ៍គ្រឹះ នៃ ចលនា។

៥. សេវាកម្មស្ម័គ្រចិត្ត

គឺជាអង្គការសង្គ្រោះដោយស្ម័គ្រចិត្តមួយ ដែលមិនមែនធ្វើសកម្មភាព ដោយសារតែចង់បានផលចំណេញនោះឡើយ។

៦. ឯកភាព

នៅក្នុងប្រទេសមួយ អាចមានសមាគមជាតិតែមួយគត់។ សមាគមជាតិនោះ ត្រូវតែបើកចំហរ ជូនជនគ្រប់រូប ហើយត្រូវបំពេញ ភារៈកិច្ចមនុស្សធម៌ នៅទូទាំងប្រទេស។

៧. សកលភាព

ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហមអន្តរជាតិ ក្នុងនោះគ្រប់សមាគមជាតិទាំងអស់ មានឋានៈស្មើគ្នា មានការទទួលខុស-ត្រូវ និងករណីយកិច្ចដូចៗគ្នា ក្នុងការជួយគ្នាទៅវិញ-ទៅមក គឺជាលក្ខណៈសកល។

download (22) images (75) images (74) images (22) images (25) images (24) images (26) images (73)