សមិទ្ធផល និងជីវប្រវត្តិ អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង

download (23)

បានប្រសូតនៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ១៩២៣ ត្រូវនឹងថ្ងៃច័ន្ទ ១៥កើត ខែស្រាពហ៍ ឆ្នាំកុរ បច្ចស័ក ពស ២៤៦៦ នៅភូមិពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្ត កំពង់ចាម ស្ថិតក្នុងត្រកូលកសិករ ។

អ្នកឧកញ៉ាមហាភក្តីបានទទួលមរណភាព កាលពីវេលាម៉ោង ៤ និង ១០ នាទី ទៀបភ្លឺថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៣ ត្រូវនឹងថ្ងៃសុក្រ ៥ កើតខែអាសាធ ឆ្នាំម្សាញ់ បញ្ចស័ក ពុទ្ធ សករាជ ២៥៥៧ ក្នុងជន្មាយុ ៩០ ឆ្នាំ ដោយជរាពាធ។

 

អ្នកឧញ៉ាមហាភក្តីមានកូនប្រុសស្រីចំនួន ៦ នាក់គឺឯកឧត្តម ហ៊ុន សាន ឯកឧត្តម ហ៊ុន ណេង សម្តេចតេជោ ហ៊ុន សែន លោកជំទាវ ហ៊ុន សេងនី លោកជំទាវ ហ៊ុន ស៊ីណាត និងលោកជំទាវ ហ៊ុន ប៊ុនធឿន។អ្នកឧញ៉ាមហាភក្តីមានចៅប្រុសស្រីចំនួន ៣០ នាក់ និងចៅ ទួតប្រុសស្រីចំនួន ៦៦ នាក់បន្ថែម ទៀត ។ នៅខែកញ្ញា ឆ្នាំ២០១១ លោកឧកញ៉ាមហាភក្តីត្រូវបានព្រះករុណា ព្រះមហាក្សត្រប្រោស ព្រះរាជ ទានគោរមងារ ជាអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង ។

អ្នកឧកញ៉ាមហាភក្តីមានបិតានាម ហ៊ុន ញ៉ូវ និងម្តាយនាមលោកយាយ តុល។ នាសម័យកាលនោះនគរកម្ពុជាយើងកំពុងស្ថិតក្រោម អាណានិគមបារាំង។ក្នុងវ័យវឌ្ឍនាចំរើនឡើងអំឡុងឆ្នាំ ១៩៤០ អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង ត្រូវបានក្រុមគ្រួ សារបញ្ចូនមកភ្នំពេញ និងបួសរៀននៅវត្តឧណ្ណាលោមក្រុងភ្នំពេញ ព្រមទាំងបានស្នាក់អាស្រ័យរៀនធម៌ វិន័យជាមួយសម្តេចព្រះសង្ឃ រាជ ជួន ណាត ។

តាមស្ថានភាពភូមិសាស្ត្រ និងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាក្រោមអាណាព្យាបាលទាំងស្រុង របស់បារាំងអំឡុងប្រមាណ៩០ឆ្នាំ និង ក្នុងសម័យសង្គ្រាមលោកលើកទី២ក្នុងទសវត្សឆ្នាំ ៤០ អ្នកឧកញ៉ាមហាភក្តីស្បុរិសភោគាធិបតី ហ៊ុន នាង បន្ទាប់ពីលាចាកសិក្ខាបទ បានសាងភ្ជាប់វាសនាក្នុងជីវិតជាឧត្តម ស្វាមីជាមួយនឹងមហាឧបាសិកាឌី ប៉ុក នៅលើទឹកដីពាមកោះស្នាដែលក្នុងសម័យកាលនោះស ង្គមជាតិកំពុងជួបការ លំបាកគ្រប់យ៉ាងទាំងលើវិស័យសេដ្ឋកិច្ចនិងសង្គម។

19989726_1391083884273438_8482962374315485125_n

ដោយ សារភាពអង់អាចក្លាហានរួមជាមួយនឹងការចេះដឹងជំនាញយោធានោះលោក ត្រូវបានជ្រើសរើសឱ្យធ្វើជាមេកងជីវពលប្រចាំឃុំ ពាមកោះស្នា។ ក្នុងដំណាក់កាលលំបាកលំបិនបំផុត ទាំងការតស៊ូដើម្បីរស់និងការតស៊ូជំនះលើការជិះជាន់របស់ពួកអាណានិគមអ្នក ឧក ញ៉ាមហាភក្តី ប្រឈមគ្រប់ការលំបាកនិងស្ថានភាពនយោបាយដោយទទួលភារកិច្ចជាប្រមុខ គ្រួសារនិងជាអាណាព្យាបាលក្នុង ការចិញ្ចឹមបុត្រធីតាផងនិងចូល រួមចំណែកក្នុងដើម្បីរំដោះជាតិ និងសេចក្តីរុងរឿងផង។បន្ថែមលើការលំបាករួមរបស់ជាតិ អ្នកឧកញ៉ាម ហាភក្តីបាននៅប្រឈមការលំបាកដោយឡែកនៅឆ្នាំ ១៩៥២ ពួកចោរប្លន់ ប៊ុត អុំ ពុធ ឆាយ បានចាប់ខ្លួនលោកយាយ ឌី ម៉ប់ ដែលជា ម្តាយក្មេកដើម្បីជំរិតទាប្រាក់ដែលធ្វើឱ្យគ្រួសារធ្លាក់ខ្លួនក្រដែលជាបច្ច័យអាក្រក់មួយនាំដល់កូនប្រុសគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវផ្ញើខ្លួនជាមួយព្រះ សង្ឃដើម្បីការសិក្សា។អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង គឺជាព្រះ និងជាប្រមុខគ្រួ សារត្រកូល ហ៊ុន។

download (12)

យោងតាមសៀវភៅស្រាវជ្រាវប្រមូលទិន្នន័យព័ត៌មាននៃក្រុមការងាររបស់អ្នកឧកញ៉ាមហាភក្តីហ៊ុន នាង បិតាបង្កើតសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែនបានដកស្រង់នូវសមិទ្ធផល ដែលជាអំណោយដ៏ថ្លៃថ្លារបស់អ្នកឧញ៉ាមហាភក្តី ហ៊ុន នាងក្នុង យៈពេល១០ឆ្នាំចុងក្រោយ (២០០១-២០១០)ដែលលោកបានចូលរួមចំណែកកសាងអភិវឌ្ឍន៍ក្នុងវិ ស័យអប់រំនិងព្រះពុទ្ធសាសនា ក៏ដូចជាសង្គម ជាតិយើងទាំងមូល ។ សៀវភៅសមិទ្ធផលស្នាដៃរបស់អ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង រយៈពេល ១០ ឆ្នាំមានចំណងជើងថា“ស្លាប់ឲ្យ មានឈ្មោះរស់ឲ្យមានន័យ” ដែលពាក្យនេះក្រុមការងារចងក្រងឯកសារបានសំរេចដកស្រង់ពីពាក្យដំបូ-ន្មានរបស់អ្នកឧញ៉ាផ្ទាល់ ដោយអ្នកឧកញ៉ាចង់អប់រំទូន្មានដល់កូនចៅជនរួមជាតិជំនាន់ក្រោយឲ្យបានយល់ដឹងថា ការរស់នៅក្នុងសង្គមមួយជីវិតត្រូវបង្កើតស្នា ដៃរក្សាកេរ្តិ៍ឈ្មោះ និងស្នាដៃស្ថិតនៅជារៀងរហូត បាន ន័យថា “ស្លាប់តែរូបកាយតែកេរ្តិ៍ឈ្មោះរស់នៅជាអមតៈ” ។សមិទ្ធផលស្នាដៃ របស់អ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង ដែលក្រុមការងារបានស្រាវជ្រាវមកនោះរួមមាន១-សាលាបឋមសិក្សា ហ៊ុន នាង អន្លង់ក្ងានសមិទ្ធ ផលក្នុងគំរោងមានអគារសិក្សា១ខ្នង៦បន្ទ ប់ទីចាត់ការ១ខ្នង៣បន្ទប់។សមិទ្ធផលក្រៅគំរោងដោយប្រើប្រាស់ថវិ កាផ្ទាល់របស់មហា ព្រឹទ្ធាចារ្យមាន ការតបណ្តាញទឹក-ភ្លើង ចាក់ដីធ្វើផ្លូវរៀបការ៉ូឡាចាក់សាបផ្លូវចូល ដាក់លូ រំដោះទឹកសង់រូបសត្វតំណាងឆ្នាំទាំង១២ជួសជុលអគារសិក្សាចាស់ ៣បន្ទប់ សួននិងដងទង់ជាតិ ចាក់សាបមុខទីចាត់ការសង់របងថ្មី និងលាបរបងចាស់ សង់បង្គន់អនាម័យ២មាន៤បន្ទប់ និងខ្លោងទ្វារសាលា សរុបទឹកប្រាក់ ៥៧២០០ដុល្លារអាមេរិក ។

២-សាលាបឋមសិក្សាបឹងត្របែកខាងត្បូង សមិទ្ឋផលក្នុង គំរោងមានអគារ ទីចាត់ការ ១ខ្នង មាន៤បន្ទប់ ។សមិទ្ធផលក្រៅគំរោង ដោយប្រើប្រាស់ថវិកាផ្ទាល់របស់អ្នកឧកញ៉ាមហា ភក្តី មានសួន កុមារចាក់ផ្លូវបេតុងចុះពីខ្លោងទ្វារ ដាក់ប្រព័ន្ឋលូ សួន និងដងទង់ជាតិ លាបអគារសិក្សាចាស់ សរុបថវិកា ៣៧៥០០ដុល្លាអាមេរិក ។៣ – សាលាបឋមសិក្សាបឹងត្របែកខាងកើតសមិទ្ធផលក្នុងគំរោងមាន អគារសិក្សា ១ខ្នង ៥បន្ទប់ទីចាត់ការ១ខ្នង ៤បន្ទប់។សមិទ្ធផលក្រៅគំ រោងដោយប្រើប្រាស់ថវិកាផ្ទាល់របស់ អ្នកឧកញ៉ាមហាភក្តី មាន ចាក់ផ្លូវបេតុង សួនកុមារ ដងទង់ជាតិ ខ្លោងទ្វារជួសជុលអគារចាស់ ចំនួន៤មាន៣០បន្ទប់ របងសាលា សរុបទឹកប្រាក់៨០៥០០ដុល្លារ អាមេរិក ។៤ – អនុវិទ្យាល័យ ហ៊ុន នាង ភ្នំអដ្ឋរស្សសមិទ្ធផលក្នុងគំ រោងមានអគារសិក្សា ១ខ្នង៥បន្ទប់ទីចាត់ការ ១ខ្នង ៤បន្ទប់។ សមិទ្ធ ផលក្រៅគំរោងដោយប្រើប្រាស់ថវិកាផ្ទាល់រប ស់អ្នកឧកញ៉ាមហា ភក្តី មានចាក់ដី របង ជួសជុលអគារចាស់ បង្គន់ ៤បន្ទប់ធ្វើរបងខាង ក្រោយសាលាសរុបទឹកប្រាក់ ៣៨៨០០ដុល្លារអាមេរិក ។៥-សាលា បឋមសិក្សា ហ៊ុន នាង ទួលទំពូង២សមិទ្ធផលក្នុងគំរោងមានអគារ ទីចាត់ការ ១ខ្នង ៤បន្ទប់។សមិទ្ធផលក្រៅគំរោងដោយប្រើប្រាស់ថវិ កាផ្ទាល់របស់ អ្នកឧកញ៉ាមហាភក្តី មានរៀប ការ៉ូឡា២លើកខ្លោង ទ្វារសាងសង់រូបសត្វតំណាងឆ្នាំទាំង ១២សរុបទឹកប្រាក់ ២៣៥០០ដុល្លារអាមេរិក។៦-សាលាបឋមសិក្សា ហ៊ុន នាង បាក់ខែងសមិទ្ធ ផលក្នុងគំរោងមានអគារសិក្សា ១ខ្នង ៦បន្ទប់ទីចាត់ការ ១ខ្នង មាន៤បន្ទប់ និងខ្លោងទ្វារ១។សមិទ្ធផលក្រៅគំរោងដោយប្រើប្រាស់ថវិ កា ផ្ទាល់របស់អ្នកឧកញ៉ាមហាភក្តី មានធ្វើរបងថ្មព័ទ្ធជុំវិញសាលាជួស ជុលលាបអគារចាស់ ២ខ្នង ១០បន្ទប់ចាក់ដីមុខអគារសិក្សាទើប សងថ្មីនិងបង្គន់អនាម័យសរុបជា ទឹកប្រាក់ ៣៥២០០ដុល្លារអាមេរិក ។៧-សាលាបឋមសិក្សា ហ៊ុន នាង យ៉ាម៉ាប៊ិកុសមិទ្ធផលក្នុងគំរោង មានអគារសិក្សា ១ខ្នង ៦បន្ទប់។សមិទ្ធផលក្រៅគំរោងដោយប្រើប្រាស់ថវិកាផ្ទាល់របស់អ្នក ឧកញ៉ាមហាភក្តី មានខ្លោងទ្វារ១ ។

៨-សាលាបឋមសិក្សា ហ៊ុន នាង ល្វាកោះដាច់សមិទ្ធផលក្នុងគំរោងមានអគារសិក្សា ១ខ្នង៥បន្ទប់ ។សមិទ្ធផលក្រៅគំរោងដោយប្រើ ប្រាស់ថវិកាផ្ទាល់របស់អ្នកឧក ញ៉ាមហាភក្តី មាន ខ្លោងទ្វារ ១ និង របងសរុបទឹកប្រាក់២៤០០០ដុល្លារអាមេរិក ។៩-អនុវិទ្យាល័យ ប៊ុន រ៉ានី កោះដាច់សមិទ្ធផលក្នុងគំរោងមានជួសជុលអគារចាស់១ខ្នង ៤បន្ទប់ខ្លោងទ្វារ១ និងរបងសាលាសរុបទឹកប្រាក់៣៤៥០០ដុល្លារអា មេរិក ។១០-ការចំណាយលើសមិទ្ធផលផ្សេងរួមមានជួសជុលសាលាឆទានភ្នំ អដ្ឋរស្សចំណាយ ទឹកប្រាក់៣៥០០ដុល្លារអាមេរិក សា លាឆទានភ្នំជីសូរចំណាយទឹកប្រាក់៤៥០០ដុល្លារអាមេរិកសាលាឆ ទានតាខ្មៅចំណាយទឹកប្រាក់៥០០០ដុល្លារអាមេរិកខ្លោងទ្វារសា លាព្រែកកំពឹសចំណាយ ទឹកប្រាក់៤៥០០ដុល្លារអាមេរិក ។ ចាក់សាប និងរបងចំណាយទឹកប្រាក់៤៨០០ដុល្លារអាមេរិក ខ្លោងទ្វារវត្ត អម្ពរវ័ន្តចំណាយទឹកប្រាក់ ៥០០០ដុល្លារអាមេរិកប្រគេនសម្តេចសង្ឃនាយក នន្ទ ង៉ែត ទឹកប្រាក់ ១០០០ដុល្លារអាមេរិកប្រគេនព្រះតេជ គុណ ផល ទឹកប្រាក់ ១០០០ដុល្លារអាមេរិក ទិញម៉ាស៊ីនភ្លើង ១៤គ្រឿង ចំណាយទឹកប្រាក់ ១៥៤០០ដុល្លារអាមេរិកជួយចូលរួមកសាង ព្រះវិហារវត្ត អម្ពរវ័ន្ត ៥ដំណាក់កាលចំណាយទឹកប្រាក់សរុប ១២ម៉ឺនដុល្លារអាមេរិក ។ចំពោះអំណោយម៉ាស៊ីន ភ្លើង និងមេក្រូ អំព្លី គិត មកដល់ខែកក្កដាឆ្នាំ២០១១ នេះមានចំនួន២៣៧គ្រឿង ដែលអ្នកឧកញ៉ាមហាភក្តី ហ៊ុននាង បានប្រគេនដល់វត្តចំនួន ២៣៧នៅទូទាំង ព្រះរាជាណាចក្រកម្ពុជា ។បន្ថែមលើនេះនៅមានសមិទ្ធផលផ្សេង ៗទៀតដែលអ្នកឧកញ្ញ៉ាភក្តីបានរួចំណែក កសាងស្ថាបនានៅតាម ខេត្តទីជនបទ រួមមាន ៖សាលាឆទាន ១ខ្នងនៅវត្តដីដុះ ខេត្តកំពង់ចាម អំណោយឯកឧត្តមហ៊ុនណេងក្នុងនាម អ្នកឧកញ៉ាមហាភក្តី ហ៊ុននាង ។២-សាលាឆទាន ១ខ្នងនៅស្ពានគុណគ្រូ ខេត្តកំពង់ស្ពឺ អំណោយឯកឧត្តមខ្វាន់ ស៊ាម ក្នុង នាមមហាព្រឹទ្ធាចារ្យ ហ៊ុននាង ។

៣-សាលាឆទាន១ខ្នងនៅស្ពានអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម អំណោយឯកឧត្តមគង់អៀងក្នុងនាមអ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង ។៤- សាលាឆទាន ១ខ្នងនៅភ្នំជីសូរខេត្តតាកែវអំណោយរបស់អ្នកឧកញ៉ាមហាភក្តី ហ៊ុននាងផ្ទាល់ ។ ៥-សាលាឆទាន ១ខ្នងនៅ ភ្នំអដ្ឋរស្ស ខេត្តកំពង់ស្ពឺ អំណោយរបស់អ្នកឧកញ៉ាមហាភក្តី ហ៊ុន នាងផ្ទាល់ ។៦- សាលាឆទាន ១ខ្នងនៅកំពង់សំណាញ់ តាខ្មៅខេត្ត កណ្តាល អំណោយរបស់មហាព្រឹទ្ធាចារ្យហ៊ុននាងផ្ទាល់ ។៧-កុដិ១ខ្នងនៅវត្តចាក់អង្រែលើ ខណ្ឌមានជ័យ អំណោយរបស់អ្នកឧកញ៉ា មហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាងផ្ទាល់ ។ក្រៅពីនេះនៅមានសម្មទ្ធិផល ច្រើនសន្ធឹកសន្ធាប់ទៀតនៅតាមទីអារាម សាលារៀន និងស្រុកភូមិមួយចំនួនទៀតក្នុងព្រះរាជាណាចក្រ កម្ពុជា ៕ ដោយ ជ័យ ភូមិពល (AKP)

images (33)images (34) images (35) images (36)