ក្ដៅ​ថ្ងៃ​មិន​ស្មើ​ក្ដៅ​ចិត្ត

download (5)

និយមន័យៈ គ្មាន​ភ្លើង​អ្វី​ក្ដៅ​ស្មើ​នឹង​ភ្លើង​ទោសៈ ។

អត្ថាធិប្បាយ

កម្ដៅ​ព្រះអាទិត្យ ឬ​កម្ដៅ​ថ្ងៃ អ្នក​ប្រាជ្ញ​ខាង​វិទ្យាសាស្ត្រ​បាន​ពោល​ថា វា​មាន​កម្ដៅ​រាប់​ពាន់​ម៉ឺន​អង្សាសេ ។

ប៉ុន្តែ​ទោះបី​វា​មាន​ឋាមពល​ខ្លាំងក្លា​យ៉ាង​ណា​ក៏​ដោយ ក៏​នៅ​តែ​ចាញ់​កម្ដៅ​ចិត្ត​ទោសៈ​មនុស្ស​លោក​ដែរ ។ ព្រោះ​កម្ដៅ​ថ្ងៃ​មិន​អាច​ដុត​កម្លោច​ភព​ផែនដី ឬ​ដុត​ឲ្យ​ឆេះ​សម្លាប់​មនុស្ស​លោក​បាន​ទេ ។ ផ្ទុយ​ទៅ​វិញ កម្ដៅ​ភ្លើង​ចិត្ត​ទោសៈ​មនុស្ស​លោក​មាន​ឋាមពល​អាច​ដុត​កម្លោច​ភព​ផែនដី ឬ​ដុត​ឲ្យ​ឆេះ​មនុស្ស​លោក​ខ្លួន​ឯង​បាន ។ ព្រោះថា​កាលណា​មនុស្ស​លោក​ក្ដៅ​ចិត្ត​ហើយ គេ​ធ្វើ​អាវុធ​ប្រល័យ​លោក បំផ្លាញ​ភព​ផែនដី និង​ជីវិត​មនុស្ស សត្វ រុក្ខជាតិ ឲ្យ​អន្ដរធាន​តែ​ក្នុង​មួយ​ប៉ព្រិច​ភ្នែក​ប៉ុណ្ណោះ ៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 797 នាក់

ម្សិលមិញ 1105 នាក់

សរុប 490834 នាក់