កំភ្លាញ​ស្លាប់​ពីព្រោះ​មាត់

images (76)

និយមន័យៈ ការ​និយាយ​ពុំ​ស្គាល់​កាល​គួរ ឬ​ពុំ​គួរ ។

អត្ថាធិប្បាយ

អត្ថានុរូប

ត្រីកំភ្លាញ ទោះ​នៅ​ទីណា​ក៏​មិន​ស្ងាត់​កំបាំង​ដែរ ។ ជាទម្លាប់​ពី​កំណើត​របស់​វាៗ​តែង​ធ្វើ​មាត់​ចឹបៗ នាំ​ឲ្យ​មាន​រលក​ដល់​ផ្ទៃ​ទឹក​ខាងលើ ។ ឯ​មនុស្ស​ឃើញ​ហើយ​ក៏​យក​សន្ទូច​មក​ស្ទូច ឬ​យក​ឈ្នាង​មក​ជញ្ជាត់ ។ ត្រី​កំភ្លាញ​ក៏​ងាប់​អសារ​បង់ ។

អត្ថប្បដិរូប

មាន​មនុស្ស​មាត់​ដាច​ខ្លះ និយាយ​អ្វីៗ​ពុំ​សូវ​បាន​គិត​ដល់​បរិយាកាស​នៅ​ជុំ​វិញ​ខ្លួន​ទេ ។ គេ​និយាយ​តាម​ការ​នឹក​ឃើញ ដោយ​ពុំ​បាន​គិត​ថា រឿង​នេះ​គួរ​និយាយ ឬ​មិន​គួរ​ទេ ។ ជួនកាល គេ​និយាយ​ទៅ​ប៉ះពាល់​ដល់​កិត្តិយស​អ្នក​មាន​អំណាច​ណា​ម្នាក់ ។

មិន​ស្ងាត់​កំបាំង ស្រាប់​តែ​គេ​មក​ចាប់​យក​ទៅ​ធ្វើ​ទោស​ទណ្ឌ ជួន​កាល​រហូត​ដល់​ស្លាប់​ក៏​សឹង​មាន ៕