សម្តេចក្រឡាហោម ស ខេង អញ្ជើញប្រកាសឲ្យចូលកាន់តំណែងអភិបាលខេត្តសៀមរាបថ្មី

(សៀមរាប)៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសឲ្យចូលកាន់តែតំណែងជាផ្លូវការអភិបាលខេត្តសៀមរាបថ្មី ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធជាច្រើននាក់។

 អភិបាលខេត្តសៀមរាបថ្មី លោក ទៀ សីហា ត្រូវបានព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹត្យមួយតែងតាំងជំនួសលោក ឃឹម ប៊ុនសុង។ ដោយឡែកលោក ឃឹម ប៊ុនសុង ក៏ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តម្លើងឋានន្ដរស័ក្ដិថ្នាក់ នាយឧត្តមសេនីយ៍ និងជារដ្ឋលេខាធិការក្រសួងការពារជាតិ។

លោក ទៀ សីហា អតីតជាមន្ត្រីបម្រើការក្នុងកងយោធពលខេមរភូមិន្ទ លោកមានឋានន្ដរស័ក្ដិថ្នាក់​​ឧ​ត្ត​ម​។ ក្រោយពេល​បញ្ចប់​ការសិក្សានៅប្រទេសបារាំង លោក ទៀ សីហា បាន​វិលត្រឡប់​មកកាន់​មាតុភូមិ​វិញនា​ឆ្នាំ​២០០១ ហើយបានចូល​បម្រើការ​ជា​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ៕